​ហេតុអ្វី​ដែល​ត្រូវ​ឆ្លៀត​ពេល​រៀន​​​ពី​ការ​អភិវឌ្ឍ​បុគ្គលិកលក្ខណៈ​ (Personal Development)? ​​



បុគ្គលិកលក្ខណៈ គឺ​សំដៅ​ទៅ​លើ​ភាព​រូបរាង​ អត្តចរិត ចិត្ត​គំនិត​និង​ឥរិយាបថ​របស់​បុគ្គល​ម្នាក់​ទៅ​កាន់​អ្នក​ដទៃ។​ តើ​អ្នក​ធ្លាប់​ដឹង​ពី​សារៈសំខាន់​នៃ​​ការ​អភិវឌ្ឍន៍​បុគ្គលិកលក្ខណៈ​ដែរ​ឬ​ទេ? ខាង​ក្រោម​នេះ​ហេតុផល៖

១) ដឹងពីចំណុច​ខ្លាំងរបស់​អ្នក៖ បុគ្គល​ម្នាក់​ៗ​គួរ​តែ​មាន​អ្វី​មួយ​ដែល​អ្នក​ដទៃ​ចង់​ធ្វើ​តាម។ អ្នក​មិន​ត្រូវ​ចម្លង​ពី​អ្នក​ដទៃ​ដោយ​មិន​បាន​គិត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​គួរ​តែ​ធ្វើ​ជា​ឧទាហរណ៍​​សម្រាប់​អ្នក​ដទៃ។ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ល្អ​ថែមទាំង​គួរ​ឲ្យ​ចូលចិត្ត​ថែម​ទៀត​ផង។ បើដឹងបានរៀនពីការអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់អ្នកនោះ ​វានឹងជួយឲ្យរកឃើញនូវចំណុចពិសេស ដែលអ្នកដទៃគ្មាន។

២) កាត់​បន្ថយ​ស្ត្រេស​និង​ជម្លោះ ៖ វា​ជំរុញ​ឲ្យ​បុគ្គល​ម្នាក់​ៗ​មើល​ឃើញ​ភាព​ល្អ​របស់​​ខ្លួន។ ទោះ​បី​ជា​ស្ថាន​ភាព​លំបាក​ក៏​ដោយ អ្នក​ក៏​ត្រូវ​ញញឹម។ វា​ពិត​ជា​អាច​កាត់​កាត់​បន្ថយ​ស្ត្រេស​​និង​ការ​ព្រួយ​បារម្ភ​បាន។

៣) បង្កើនឥរិយាបថ និង ការគិត​វិជ្ជមាន៖ បុគ្គល​ដែល​មាន​គំនិត​អវិជ្ជមាន​តែង​តែ​ឃើញ​បញ្ហា​មិន​ថា​ស្ថិត​នៅ​ស្ថាន​ភាព​ណា​ក៏​ដោយ។ សម្រាប់​បុគ្គល​វិជ្ជមាន​ គេ​មិន​​ដែល​ចំណាយ​ពេល​ទៅ​រអ៊ូ​នោះ​ទេ ផ្ទុយ​ទៅ​វិញ គេ​ព្យាយាម​សិក្សា​​ពី​បញ្ហា​ហើយ​រក​ដំណោះ​ស្រាយ។ ​អ្វី​ៗ​គឺ​មាន​ដំណោះ​ស្រាយ៕

ប្រែ​សម្រួល៖ អឺុង មុយយូ ប្រភព៖ www.managementstudyguide.com​

X
5s