អនុវត្តចំណុចពីរយ៉ាងនេះ ដើម្បីសម្រាកហើយចំណេញទៀត
ពេលដែលអ្នកមានពេលសម្រាកហើយ អ្នកគួរចេះឆ្នៃពេលនោះបន្ថែមដើម្បីឲ្យកាន់តែមានប្រយោជន៍ដល់ខ្លួន។ វាមិនហត់អីនោះទេ អំឡុងពេលសម្រាក អ្នកក៏អាចឆ្លៀតពេលគិតពីរឿងទាំងនេះបានដែរ ក្នុងនោះមាន៖
១) ចេះជំរុញទឹកចិត្តខ្លួនឲ្យគិតតែរឿងល្អ៖ ពេលខ្លះ ទោះបីអ្នកសម្រាកក្ដី តែរឿងរ៉ាវនានានៅតែហោះពេញខួរក្បាលអ្នកដដែល។ ឆ្លៀតពេលនោះ ដែរ អ្នកគួរប្រាប់ខ្លួនឯង ថា រឿងគ្រប់យ៉ាងទាំងអស់ នឹងល្អសម្រាប់អ្នក។ គ្មានអ្វីដែលល្អ ជាងការបង្រៀនខ្លួនឯង ឲ្យគិតរឿងវិជ្ជមាននោះទេ។
២) ឆ្លៀតហាត់ប្រាណដើម្បីបានអារម្មណ៍ល្អ៖ ឆ្លៀតពេលដែលអ្នកកំពុងទំនេរ អ្នកនឹងមិនចង់ពាក់ព័ន្ធខ្លួនឯងទៅនឹងរឿងអ្វីៗផ្សេងឡើយ។ ដូចនេះ ការជ្រើសរើសយកវិធីហាត់ប្រាណនេះ គឺពិតជាផ្ដល់ប្រយោជន៍ដល់អ្នកណាស់។ ទី១ វានាំឲ្យសុខភាពអ្នកកាន់តែរឹងមាំ ជៀសឆ្ងាយពីជំងឺ ឯទី២វិញ វាអាចនាំអារម្មណ៍អ្នកកាន់តែធូរស្បើយ ហើយស្ងប់ល្អជាងមុន ច្រើនតែម្ដង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.verywell.com