​ចំណុច​៣​យ៉ាង​ដែល​​​គួរ​ ធ្វើ​ដើម្បី​ជួយ​ដល់​មិត្តភ័ក្ដិ​ដែល​​អត់​ទាន់​មាន​ការងារ​ធ្វើ​



យុវជន​ជា​ច្រើន​ពិបាក​​ចិត្ត​ក្រោយ​បញ្ចប់​ការ​សិក្សា​ហើយ​ឱកាស​រក​ការងារ​បានតិច ​ឬ​ រក​ការងារ​មិន​បាន។ ដោយ​សារ​តែ​ចំនួន​និស្សិត​បញ្ចប់​ការ​សិក្សា​មាន​ចំនួន​ច្រើន​ក្នុង​មួយ​ឆ្នាំ​ៗ ហើយ​យុវជន​ក៏​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ផង​នោះ។ ប្រសិនបើអ្នកមានមិត្តដែលមិនទាន់មានការងារធ្វើ នេះ​ជាអ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ចំពោះ​មិត្ត​នោះ៖

១) និយាយ​ពី​ការងារ​របស់​អ្នក៖ ទោះ​បី​ជា​ការ​ចែក​រំលែក​បទពិសោធន៍​គឺ​ជា​រឿង​ល្អ​មួយ ប៉ុន្តែ​អ្នក​ត្រូវ​ចេះ​ពី​របៀប​និយាយ។ ប្រសិន​ជា​អ្នក​និយាយ​មិន​ល្អ​ទេ អ្នក​អាច​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ​ចាប់។ ដូច្នេះហើយ គួរតែព្យាយាមនិយាយជាមួយមិត្តភ័ក្តិ​ របស់អ្នកដោយព្យាយាមប្រាប់ពីការងារទូទៅ និង តម្រូវរបស់ក្រុមហ៊ុន ដើម្បីបានជាគំនិតខ្លះៗក្នុងការដាក់ពាក្យរកការងារធ្វើ។

២) លើក​ទឹក​ចិត្ត​មុន​ពេល​សម្ភាសន៍​៖ ការ​សម្ភាស​​ន៍សម្រាប់​អ្នក​មិន​ទាន់​មាន​ការងារ​ធ្វើ​វា​អាច​​ជា​រឿង​ដ៏​ធំ​មួយ។ លើក​ទឹក​ចិត្ត​ពួក​គាត់ឲ្យព្យាយាមអស់ពីលទ្ធភាព និង កុំភ្លេចនិយាយ​​ជូន​ពរផងដែរ។ ធ្វើបែបនេះ គឺដើម្បីឲ្យមិត្តរបស់អ្នក មានទំនុកចិត្តក្នុងការសម្ភាសន៍។

៣) ពេល​មាន​ការ​ងារណាល្អ កុំភ្លេចប្រាប់​មិត្ត​របស់​អ្នក៖ ប្រសិន​ជា​ពួក​គាត់​នៅ​មិន​ទាន់​មាន​ការងារ ប្រាប់​ពួក​គេ​រាល់​ពេល​ដែល​អ្នក​ឃើញ​ឱកាស​ការងារណាល្អ។ នេះ​ជា​អ្វី​ដែល​អ្នក​អាច​ធ្វើ៕

ប្រែ​សម្រួល៖ អ៊ឹង មុយយូ ប្រភព៖ www.lifehack.org

X
5s