ចង់ក្លាយជាមនុស្សមានភាពឆ្នៃប្រឌិតខ្ពស់ និងអស្ចារ្យជាងគេទេ? អ្នកគួររៀនពីវិធីទាំងនេះសិន
មនុស្សដែលមានភាពឆ្នៃប្រឌិតខ្ពស់ មិនងាយរកបានទេ ។ មនុស្សបែបនេះ តែងតែធ្វើអ្វីដោយជោគជ័យ ហើយល្អដាច់គេរហូតតែម្ដង។ ដូចនេះបើសិន អ្នកចង់ក្លាយជាមនុស្សដែលនេះ អ្នកគួររៀនពីវិធីខាងក្រោមសិន៖
១) ចង់ឆ្លាត អ្នកមិនមែនអង្គុយចាំតែស្ដាប់គេទេ៖ មនុស្សដែលមានភាពឆ្នៃប្រឌិត គឺមិនមែនអង្គុយចាំតែស្ដាប់យោបល់ របស់អ្នកណាឡើយ។ ពួកគេខ្លួនឯង ជាអ្នកធ្វើឲ្យ ខ្លួនក្លាយជាមនុស្សមានភាពឆ្នៃប្រឌិត ។ បើសិនជាអ្នកអង្គុយចាំតែស្ដាប់ដំបូន្មានអ្នកដទៃ ហើយមិនអនុវត្ត អ្នកនៅតែមិនអភិវឌ្ឍខ្លួនឯងដដែលហ្នឹង។
២) កុំចង់ធ្វើអ្វីឲ្យល្អ គួរធ្វើអ្វីឲ្យប្លែកគេវិញ៖ បើគំនិតអ្នកគិតតែចង់ធ្វើឲ្យល្អ នោះ គេមិនហៅអ្នកថាមនុស្សមានភាពឆ្នៃប្រឌិតទេ។ អ្នកណាៗ ក៏ចង់ជោគជ័យ និងធ្វើអ្វីឲ្យល្អដែរ តែបើអ្នកចេះរកវិធីធ្វើឲ្យផ្សេងៗគ្នាវិញ។ ប្រហែលគ្មានអ្នកណាអាចធ្វើបានដូចអ្នកឡើយ។
៣) គួរធ្វើអ្វីដើម្បីប្រណាំងនឹងខ្លួនឯង៖ គ្មានមនុស្សជោគជ័យឯណាដែលថា មិនដែលពិបាក ឬមួយមិនធ្លាប់ប្រណាំងប្រជែងនឹងខ្លួនឯងនោះទេ។ ភាពប្រណាំងប្រជែង ខ្លួនឯង វាជាផ្លូវមួយ ឲ្យអ្នកកាន់តែមានភាពឆ្នៃប្រឌិតក្នុងខ្លួន ខ្ពស់បំផុត។
៤) មានកំហុស ហើយរៀនលឿនពីវា៖ មិនថាយ៉ាងណាទេ អ្នកគួរបង្រៀនខ្លួនឯងឲ្យក្លាយជាមនុស្សដែលឆាប់រៀនចេះពីកំហុស។ កុំខ្លាច ការបង្កើតកំហុសអី។ បើ អ្នកធ្វើកើត គួរធ្វើវាបន្ថែមទៀត ហើយបើអ្នកធ្វើមិនកើត រកផ្លូវធ្វើផ្សេងវិញ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.chasejarvis.com