គន្លឹះសំខាន់ៗមិនគួរមើលរំលង ដើម្បីបំផុសកម្លាំងចិត្តខ្លួនឯង ក្នុងការសម្រេចគោលដៅ
ជារឿងធម្មតានោះទេ នរណាម្នាក់ក៏ធ្លាប់បាក់ទឹកចិត្តដែរ។ ភាពបរាជ័យខ្លះធ្វើឲ្យអ្នកបាក់ទឹកខ្លាំងដែលអ្នកមិនចង់បន្តដំណើរទៅមុខទៀត។ តែ តើអ្នកគួរឈប់ត្រឹមនេះដែរឬទេ? ប្រសិនជាអត់ទេ នៅពេលអ្នកបាក់ទឹកចិត្ត ចូរធ្វើចំណុចខាងក្រោមនេះ៖
១) គ្រឿងលោមចិត្ត៖ មនុស្សភាគច្រើនមានកម្លាំងចិត្តធ្វើអ្វីមួយដោយសារតែរង្វាន់ដែលពួកគេនឹងទទួលបាន។ ឧទាហរណ៍ថា៖ ប្រសិនជាអ្នកប្រឡងបាន៩០ពិន្ទុឡើងទៅ អ្នកនឹងទិញកាដូសម្រាប់ខ្លួនឯង។ កាដូគឺជាគ្រឿងលើកទឹកចិត្តអ្នកឲ្យខំប្រឹង។
២) ភាពលំបាក៖ នៅពេលដែលអ្នកធ្វើអ្វីមួយ តើអ្នកចង់ធ្វើកិច្ចការស្រួលៗដែលអ្នកធ្លាប់ធ្វើរាប់លានដងមែនទេ? ឬក៏អ្នកចង់ធ្វើកិច្ចការដែលលំបាកតែអ្នកនឹងរៀនអ្វីថ្មី? មនុស្សជាច្រើនប្រហែលយកជម្រើសទីមួយ ក៏ប៉ុន្តែជម្រើសទីពីរគឺគួរឲ្យចាប់អារម្មណ៍និងមានកម្លាំងចិត្តជាង។
៣) កុំស្រមៃថា សម្រេចភាពជោគជ័យងាយពេក៖ មនុស្សជាច្រើនចូលចិត្តស្រមៃភាពជោគជ័យដែលខ្លួនឯងនឹងទទួលបាន ប៉ុន្តែមនុស្សជាច្រើនពុំបានស្រមៃសកម្មភាពដែលនាំឲ្យពួកគេឆ្ពោះទៅកាន់ភាពជោគជ័យនោះទេ។ អ៊ិចឹងហើយ ក្តីស្រមៃនៅតែជាក្តីស្រមៃ ព្រោះគ្មានថ្ងៃអាចក្លាយជាការពិត ហើយវានាំឲ្យអារម្មណ៍មិនល្អ នៅពេលឃើញអ្នកដទៃគេជោគជ័យ។ ដូច្នេះហើយ កុំស្រមៃថា ជោគជ័យងាយខ្លាំងពេក ប៉ុន្តែត្រូវបេជ្ញាចិត្តថា ត្រូវតែធ្វើគ្រប់យ៉ាងដើម្បី សម្រេចគោលដៅនោះ៕
ប្រែសម្រួល៖ អឺុង មុយយូ ប្រភព៖ www.verywell.com