បើ​ចង់​​ផ្លាស់ប្ដូរ​ជីវិត​ឲ្យ​ប្រសើរ​ជាង​មុន​ ​កុំ​រអ៊ូ ​ហើយ​ត្រូវ​អនុវត្ត​ចំណុច​ទាំង​នេះ​



​អ្នក​ខំ​ប្រឹង​ជា​រៀង​រាល់​ថ្ងៃ​ ប៉ុន្តែ​អ្នក​មិន​ឃើញ​ភាព​រីក​ចម្រើន​សោះ។ អ្នក​មាន​អារម្មណ៍​ថា​អ្នក​មិន​​អាច​រីក​ចម្រើន​បាន ប៉ុន្តែ​មិត្ត​របស់​អ្នក​សុទ្ធ​តែ​ដើរ​ទៅ​មុន។ ប្រសិន​ជា​អ្នក​ជួប​ស្ថាន​ភាព​បែប​នេះ អ្នក​ត្រូវ​ធ្វើ​ចំណុច​ខាង​ក្រោម​នេះ៖

១) រៀន​សូត្រ៖ អ្នក​ចំណាយ​ពេល​៥​ម៉ោង​ឬ​១​ម៉ោង​រៀង​រាល់​ថ្ងៃ​សម្រាប់​បង្កើន​សមត្ថភាព​របស់​អ្នក។ អ្នក​ត្រូវ​លៃ​លក​ពេល​វេលា​សម្រាប់​រៀន​ដោយ​មិន​មាន​រឿង​អ្វី​មក​រំខាន។

២) អាន៖ ការ​អាន​គឺ​ជា​ទម្លាប់​មួយ​របស់​រាល់​បុគ្គល​ជោគជ័យ។ ទុក​សៀវភៅ​មួយ​ក្បាល​ជាប់​ខ្លួន​ជា​និច្ច​និង​កំណត់គោល​ដៅ​ក្នុង​ការ​អាន​ជា​រៀង​រាល់​ថ្ងៃ។​

៣) ការ​គិត​ឡើង​វិញ៖ ការ​គិត​ឡើង​វិញ​ក៏​ជា​វិធី​មួយ​ក្នុង​ការ​រៀន​ដែរ។ ការ​ទទួល​ព័ត៌មាន​ដោយ​ពុំ​មាន​ការ​គិត​ឡើង​វិញ​គឺ​គ្មាន​ន័យ​នោះ​ទេ។ ការ​មិន​​គិត​ឡើង​វិញ​នឹង​រារាំង​អ្នក​មិន​ឲ្យ​រីក​ចម្រើន។ ការ​គិត​ឡើង​វិញ​ផ្តល់​ឱកាស​ឲ្យ​អ្នក​មើល​ឃើញ​ចន្លោះ​ដែល​អ្នក​ត្រូវ​បំពេញ​បន្ថែម៕

ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖ www.lifehack.org

X
5s