លទ្ធផល​ ៤​យ៉ាង​ដែល​បង្ហាញ​ថា​ ការ​រៀន​ភាសា​អាច​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​មនុស្ស​ប្រសើរ​ជាង​មុន​



​ការ​រៀន​ភាសា ​​បាន​​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​​អ្នក​សិក្សា​ ពោល​គឺ​​មិន​​ត្រឹម​តែ​​ជួយ​សម្រួល​ដល់​ការ​ទំនាក់ទំនង​​តែ​មួយ​ប៉ុណ្ណោះ​ទេ។ ​អត្ថប្រយោជន៍​បួន​យ៉ាង​ដែល​​អ្នក​នឹង​ទទួល​បាន​ពី​ការ​រៀន​​ភាសា មាន​ដូច​ជា​៖

១) ជួយ​ដល់​​ទំនាក់​ទំនង​ឲ្យ​ល្អ​ជាង​មុន៖ ដោយ​សារ​តែ​ពិភព​លោក​ ឥឡូវ​​កាន់​តែ​រួមតូច​ទៅៗ មាន​ន័យ​ថា​ ប្រជាជន​នៅ​លើ​​ពិភពលោក​អាច​ទំនាក់ទំនង​គ្នា​បាន​​យ៉ាង​ជិត​ស្និទ្ធ​មិន​ថា​ស្ថិត​នៅ​ទីណា​នោះ​ទេ។ ​កាន់​តែ​ពិសេស​ប្រសិន​បើ​អ្នក​ចេះ​ពីរ​បី​ភាសា​ទៀត​នោះ នោះ​ការ​ទំនាក់ទំនង​មិន​ថា​ក្នុង​វិស័យ​ការងារ​ ឬ​អាជីវកម្ម​ ​រឹត​តែ​ធ្វើ​ឱ្យ​រលូន​ និង​ជិត​ស្និទ្ធ​ថែម​ទៀត។

២) ​ជួយ​ដល់​ការ​ចងចាំ៖ តាម​ការ​សិក្សា​រក​ឃើញ​ថា​ ក្មេង​ដែល​ចេះ​ភាសា​លើស​ពី​ពីរ​មាន​ការ​​ចង​ចាំ​ប្រសើរ​ជាង​ក្មេង​ដែល​ចេះ​ភាសា​តែ​មួយ។

៣) រក​ចំណូល៖ តាម​ការ​​សិក្សា​ក៏​ឃើញ​ថា​ ការ​ចេះ​ភាសា​អាច​ជួយ​រក​ប្រាក់​ចំណូល​បន្ថែម​​បាន​ពី​ ១០ទៅ​១៥​ភាគ​រយ។ ​​ច្បាស់​ណាស់​ថា​ ទីផ្សារ​ការងារ​សម្រាប់​អ្នក​ចេះ​ភាសាច្រើន​ គឺ​​ទូលំទូលាយ​ ចំណែក​ប្រាក់​បៀវត្សរ៍​​ទទួល​បាន​សមរម្យ​តែ​ម្ដង។

៤) ឱកាស​ធ្វើ​ការងារ​កាន់​តែ​ធំ​ជាង​មុន៖ ​សម្រាប់​ក្រុមហ៊ុន​ដែល​ចង់​ពង្រីក​ទៅ​កាន់​ទីផ្សារ​ខាង​ក្រៅ ​ ​នោះ​ប្រហែល​អ្នក​ចេះ​ភាសាច្រើន​អាច​មាន​អាទិភាព​ប្រសិន​បើ​គាត់​បំពេញ​បច្ចុប្បន្ន​របស់​គាត់​បាន​ល្អ។ ក្រុមហ៊ុន​ពិបាក​រក​បុគ្គលិក​​ដែល​ចេះ​ច្រើន​ភាសា​ណាស់។ ដូច្នេះ​ហើយ ប្រសិន​ជា​អ្នក​ចេះ អ្នក​មាន​ឱកាស​ច្រើន​ជាង​មុន៕

ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖ www.lifehack.org​​

X
5s