រឿង​​៦​យ៉ាង​ដែល​បុរសៗមិនសូវដឹងពីនារី​ៗ​ ?​



អាច​ថា​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី​មាន​រឿង​ធ្វើ​​​ខុស​គ្នា នៅ​ពេល​ដែល​ពួក​គេ​នៅ​ផ្ទះ​ម្នាក់​ឯង។ មនុស្ស​ស្រី អាច​​នឹង​មិន​ធ្វើ​អ្វី​ដែល​មនុស្ស​ប្រុស​តែង​តែ​ធ្វើ​នោះ​ទេ។ តោះ​សាក​អាន​​សិន​ទៅ​ថា​នារី​ៗ ចូលចិត្ត​ធ្វើ​អ្វី​ខ្លះ​?

១) ចូលចិត្ត​ មុជ​ទឹក​យូរ​ៗ

ពេល​ដែល​ពួក​គេ​អផ្សុក ឬ​ក៏​នៅ​ម្នាក់​ឯង នារី​ៗ​ចូលចិត្ត​ប្រើ​ពេល​ដែល​ពូក​គេ​មាន​ មុជទឹក​ឲ្យ​បាន​យូរ ព្រោះ​ថា​ពួក​គេ​​អាច​ប្រើ​ពេល​នេះ មុជទឹក​ជម្រះ​រាល់​បញ្ហា​ស្មុគស្មាញ​ដែល​មាន​ប្រចាំ​ថ្ងៃ​បាន​។​

២) តែង​ធ្វើ​ម្ហូប​​ហើយ​សាក​ស្នាដៃ​ខ្លួន​ឯង​

អាច​ថា​រាល់​ថ្ងៃ​ ​គេ​ រវល់​នឹង​កិច្ច ការងារ​ច្រើន ណា​មួយ​ទៅ​រៀន​ ណា​មួយ​ទៅ​សាលា។ ហេតុ​នេះ​ គ្មាន​ពេល​ឯណា​ទៅ​ធ្វើ​ម្ហូប សម្រាប់​ខ្លួន​ឯង​ឡើយ។ ដូច​នេះ​វា​ជា​ពេល​ល្អ ដែល​ត្រូវ​​មក​ភ្លក់​ស្នាដៃ​ខ្លួន​ឯង​ម្ដង​ហើយ។

៣) ហាត់​ប្រាណ​ឬ​Yoga​យក​រាង​ស្អាត​

នារី​ៗ តែង​មាន​សុបិន​ចង់​បាន​រាង​ស្អាត និង​ទាក់ទាញ ហើយ​ការ​ហាត់​ប្រាណ​ឬ​Yoga​នេះ​គឺ​ពិត​ជា​ជួយ​ ដល់​រាង​កាយ ឲ្យ​ស្លីម ស្វែល សិច​ស៊ី​ពិត​មែន​។

៤) លួច​មើល​Profile សង្សារ​ចាស់​​ពី​មុន​ៗ

វា​ជា​ពេល​មួយ​ដែល​ ពួក​គេ​លប​លួច​ ទៅ​ឆែក​មើលProfile ក្នុង​Facebook ​របស់​សង្សារ​ចាស់​ក៏​ថា​បាន​។ ពួក​គេ​ឆែក​នេះ​ដោយ​គ្រាន់​តែ​ចង់​ដឹង​ថា សង្សារ​ចាស់​ យ៉ាង​ម៉េច​ទៅ​ហើយ ឬ​មាន​អ្នក​ស្រលាញ់​ថ្មី​ដែល​ល្អ​ហើយ​ឬ​នៅ។

៥) ថែ​រក្សា​ស្បែក​ និង​ខ្លួន​

ពេល​នៅ​ម្នាក់​ឯង​ នារី​ៗ តែង​នឹក​ឃើញ ចង់​ថែរក្សា​សម្ផស្ស របស់​ខ្លួន​ឯង​តែ​ម្ដង។ គេ​អាច​ថែ​វា​ដោយ​ប្រើ​តាម​វិធី​ធម្មជាតិ នានា ហើយ​វា​មិន​សូវ​ជា​ចំណាយ​ថវិកា​អ្វី​ច្រើន​​ទេ។

៦) ផាត់​មុខ​កែ​អផ្សុក​

សម្រាប់​អ្នក​ដែល​ចូលចិត្ត​ផាត់​មុខ ពួក​គេ​តែង​​យក​ពេល​វេលា​នៅ​ម្នាក់​ឯង មក​ផាត់​មុខមាត់ គ្រាន់​តែ​កែ​រោគ​អផ្សុក​៕

ប្រែ​សម្រួល៖ ព្រំ សុវណកណ្ណិកា

ប្រភព ៖ thoughtcatalog.com

X
5s