​តើ​គួរ​បង្វឹក​ខួរក្បាល​​របស់​អ្នក​យ៉ាង​ណា​​ ​ដើម្បី​កុំ​ឲ្យ​​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​ធ្លាក់​ទឹកចិត្ត​?​



មនុស្សណា​​ម្នាក់​ក៏​​ធ្លាប់​មិន​សប្បាយ​ចិត្ត​និង​កើត​ទុក្ខ​ដែរ។ ក្នុង​ឆាក​ជីវិត​ វា​ជៀស​មិន​ផុត​ពីរឿងទាំងនេះ​នោះ​ទេ ព្រោះរឿង​អាក្រក់​គឺ​​តែង​តែ​កើត​មាន​ឡើង។ ប៉ុន្តែ អ្នក​អាច​គ្រប់​គ្រង​បាន​ដោយ​​អនុវត្ត​ចំណុច​ខាង​ក្រោម​នេះ៖

១) ​ជៀសវាង​ភាព​ឥត​ខ្ចោះ៖​ តាម​ការ​សិក្សា​រក​ឃើញ​ថា​ ការ​ចង់​បាន​ភាព​ឥត​ខ្ចោះ​អាច​នាំ​ឲ្យ​​កើត​ទុក្ខ​ និង នាំឲ្យធ្លាក់ទឹកចិត្តដោយ​សារ​តែ​ពេល​ខ្លះ​មនុស្ស​មិន​អាច​សម្រេច​គោល​ដៅ​ដែល​ខ្លួន​ឯង​ចង់​បាន។

២) គំនិត​អវិជ្ជមាន៖ មនុស្ស​ជោគជ័យ​គិត​ថា​ប្រសិន​ជា​ពួក​គេ​ចង់​រីករាយ ពួក​គេ​មិន​ត្រូវ​មាន​គំនិត​អវិជ្ជមាន​និង​គិត​វិជ្ជមាន។ គិតបែបនេះ គឺ​ត្រឹមត្រូវ ប៉ុន្តែក្នុងជីវិតជាក់ស្តែងគឺវាពិតជាពិបាកក្នុងការ​មិនគិតទាល់តែសោះពីរឿងអវិជ្ជមាន ប៉ុន្តែបើអ្នកជ្រុលជាបានគិតទៅហើយ យ៉ាងណាក៏ដោយកុំជ្រុលលង់ក្នុងគំនិតទាំងនោះ ពោលគឺត្រូវព្យាយាមដកឃ្លា និង គិតអ្វីដែលល្អវិញ ទើបមានផលល្អក្នុងជីវិត បើមិនអ៊ីចឹងហើយ អ្នកនឹងក្លាយជាមនុស្សដែលធ្លាក់ទឹកចិត្តក្នុងកម្រិតធ្ងន់ធ្ងរមិនខាន។

៣) ដើរ​ទៅ​មុខ៖ ប្រសិន​ជា​អ្នក​បន្ត​កើត​ទុក្ខ​ វា​ក៏​មិន​ជួយ​អ្វី​ដល់​អ្នក​ដែរ។ ជីវិត​ ត្រូវតែ​ដើរ​ទៅ​មុខ​ជា​និច្ច​។ អ្នក​ក៏​ត្រូវ​ដើរ​ទៅ​មុខ​ដូច​គ្នា។ បំភ្លេច​រឿង​មិន​សប្បាយ​ចិត្ត​ហើយ​ធ្វើ​អ្វី​ថ្មី៕

ប្រែ​សម្រួល៖ អឺុង មុយយូ ប្រភព៖ www.powerofpositivity.com​

X
5s