ចង់ក្លាយជាមនុស្សលេចធ្លោជាងអ្នកដទៃ អ្នកមិនត្រូវមើលរំលងចំណុចទាំងនេះឡើយ
ក្នុងសង្គមបច្ចុប្បន្ន គឺមានការប្រកួតប្រជែងខ្លាំងណាស់ ហើយសម្រាប់មនុស្សដែលខ្លាំង និង មានសមត្ថភាពខ្ពស់ គឺប្រាកដជាអាចរស់នៅក្នុងស្ថានភាពប្រសើរជាងអ្នកដទៃ។ ដូច្នេះហើយ ត្រួវតែព្យាយាមពង្រឹងខ្លួនឯងឲ្យខ្លាំងនិង មានសមត្ថភាពជាងមុន មិនមែនអង្គុយតែរអ៊ូនោះទេ។ មនុស្សដែលជោគជ័យត្រូវតែមានចំណុចពិសេសជាងមនុស្សធម្មតា។ ខាងក្រោមនេះជាទម្លាប់ដែលអ្នកគួរអនុវត្ត៖
១) ងើបពីព្រលឹម៖ មនុស្សជាច្រើនងើបពីគេងហើយទៅធ្វើការភ្លាមតែម្តង។ ពួកគេធ្វើការច្រើនប៉ុន្មានម៉ោងរួចទទួលទានអាហារពេលថ្ងៃ បន្ទាប់មកធ្វើការហើយទៅផ្ទះ។ តែមនុស្សជោគជ័យងើបពីព្រលឹមមុនពេលម៉ោងទៅធ្វើការ ពួកគាត់ចំណាយពេលធ្វើកិច្ចការផ្សេងៗដែលមានប្រយោជន៍ ដូចជា ហាត់ប្រាណ រៀបចំផែនការគោល និង ទទួលទានអាហារពេលព្រឹកជាដើម។ អ៊ីចឹងហើយ បានជាធ្វើឲ្យគុណភាពនៃការងាររបស់ពួកគេមានប្រសិទ្ធភាពជាងអ្នកដទៃ។
២) អាន១ម៉ោង៖ មនុស្សជោគជ័យបង្កើនសមត្ថភាពនិងរីកចម្រើនជារៀងរាល់ថ្ងៃ។ ពួកគាត់អានសៀវភៅប្រហែល៥០ទៅ៦០ក្បាលក្នុងមួយឆ្នាំ។ បុគ្គលជោគជ័យទាំងនោះអានគ្រប់ប្រធានបទដែលជំរុញឲ្យខ្លួនមានចំណេះដឹងខ្ពស់។
៣) បំពេញកិច្ចការប្រចាំថ្ងៃ៖ ជារៀងរាល់ថ្ងៃមនុស្សជោគជ័យតែងតែសរសេរនូវអ្វីដែលពួគគាត់ត្រូវបំពេញ។ រាល់ពេលដែលពួកគាត់កំណត់កិច្ចការដែលត្រូវធ្វើហើយ គ្មាននរណាម្នាក់អាចមករារាំងបានទេ។
៤) ទទួលទានអាហារសុខភាព៖ មនុស្សជោគជ័យប្រុងប្រយ័ត្នចំពោះអាហារដែលពួកគាត់ទទួលទានណាស់ ពីព្រោះថាប្រសិនជាពួកគាត់ឈឺ ពួកគាត់នឹងខាតលើសដើម។ អ៊ីចឹងហើយ សម្រាប់អ្នកផ្ទាល់ក៏ត្រូវមានការយកចិត្តទុកដាក់លើប្រភេទអាហារផងដែរ។
ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.addicted2success.com