ហេតុ​អ្វី​អ្នក​គួរ​មាន​ទម្លាប់​ថត​រូប​ឲ្យ​បាន​ច្រើន?​



មនុស្ស​ជា​ច្រើន​យល់​ច្រឡំ​ថា​មនុស្ស​បង្ហោះ​រូប​ថត​ដោយ​សារ​តែ​ចង់​បាន​ការ​គាំ​ទ្រ​។ល។ ប៉ុន្តែ​ មនុស្ស​ភ្លេច​ពី​អត្ថន័យ​ពិត​ប្រាកដ​​​ដែល​នៅ​ពី​ក្រោយ​ការ​ថត​រូប។ តើ​​ហេតុ​អ្វី​បាន​ជា​មនុស្សគួរ​មាន​ទម្លាប់​ថត​រួប​និង​គួរ​ថត​រូប​ឲ្យ​បាន​ច្រើន? ហេតុ​ផល​គឺ​មាន​៣​ធំៗ៖

១) រំលឹក​​ទី​កន្លែង​និង​មនុស្ស

មិត្តភ័ក្ដិ​គឺ​មាន​មក​និង​ទៅ។ ​មនុស្ស​ខ្លះ​ដែល​យើង​ស្គាល់​អាច​ស្លាប់​បាត់​ទៅ​ ហើយ​ទី​កន្លែង​ក៏​អាច​ផ្លាស់​ប្តូរ​ដោយ​ការ​អភិវឌ្ឍន៍។ ប្រសិន​ជា​អ្នក​មាន​រូប​ថត អ្នក​អាច​រំលឹក​អនុស្សាវរីយ​បាន។

២) មើល​ត្រឡប់​ទៅ​វិញ​ហើយ​សើច

រូប​ថត​ដែល​អ្នក​ថត​នឹង​ក្លាយ​ជាអនុស្សាវរីយ​​នា​ពេល​អនាគត។ វា​ជា​ភាព​រីក​រាយ​​ដែល​បាន​កើត​ឡើង​ក្នុង​ឆាក​ជីវិត។ ការ​មើល​រូបថត​សប្បាយ​អាច​នាំ​យក​ភាព​រីករាយ​ជា​ច្រើន។

៣) រូប​ថត​ដែល​អ្នក​មាន​មោទនភាព

ឧទាហរណ៍​ថា​៖ កាល​ពី​អ្នក​នៅ​ក្មេង ក្រោយ​អ្នក​បញ្ចប់​ថ្នាក់​បឋម​សិក្សា អ្នក​ប្រហែល​ជា​មាន​ការ​ថត​រូប​ទទួល​សញ្ញាប័ត្រ។ល។ ២០​ឆ្នាំ​ក្រោយ អ្នក​ក្រឡេក​មក​មើល​រូប​ថត​វិញ វា​ជា​រូប​ថត​ដែល​អ្នក​មាន​មោទនភាព៕

ប្រែ​សម្រួល៖ អឹុង មុយយូ

ប្រភព៖ www.elicitdaily.com​​​

X
5s