ប្រសិនបើអ្នកមិនទាន់បានកំណត់គោលដៅសម្រាប់ជីវិត អត្ថបទនេះគឺសម្រាប់អ្នកហើយ
មានមនុស្សមិនតិចនាក់នោះទេ ដែលមិនទាន់បានកំណត់គោលដៅសម្រាប់ជីវិតរបស់គេ ហើយអ្នកខ្លះទៀតគឺធ្វើការងាររាល់ថ្ងៃ តែពុំដឹងខ្លួនថា ទៅថ្ងៃខាងមុខខ្លួនចង់បានអ្វី? រស់នៅបែបណា? នោះទេ។ ការកំណត់គោលដៅសម្រាប់ជីវិតគឺពិតជាសំខាន់ណាស់។ ប្រសិនជាអ្នកមិនពេញចិត្តនឹងជីវិតបច្ចុប្បន្ន អ្នកត្រូវធ្វើអ្វីម៉្យាង។
១)អ្នកមិនដឹងពីអនាគតឡើយ៖ អ្នកត្រូវចងចាំថា អ្នកមិនដឹងថាតើអ្វីនឹងកើតឡើងនាពេលអនាគតនោះទេ។ ជីវិតគឺពោរពេញទៅដោយភាពបត់បែន។ ប៉ុន្តែ ប្រសិនជាអ្នកនៅបន្តធ្វើអ្វីដែលអ្នកសប្បាយចិត្ត វានឹងធ្វើឲ្យដំណើរជីវិតរបស់អ្នកសប្បាយដូចគ្នា។
២) ត្រូវរៀនពេញចិត្តទោះបីជាអ្នកមិនពេញចិត្ត៖ ពេលខ្លះជីវិតពោរពេញទៅដោយអ្វី ដែលយើងមិនពេញចិត្ត។ អ្នកគ្មានលុយយកទៅធ្វើអ្វីដែលអ្នកចង់បាន។ ដើម្បីទទួលបាននូវអ្វីដែលអ្នកចង់បាន ពេលខ្លះអ្នកត្រូវតែរស់នៅក្នុងស្ថានភាពដែលអ្នកមិនពេញចិត្ត។ ឧទាហរណ៍ដោយងាយយល់គឺ បើអ្នកចង់ក្លាយជាសិស្សពូកែ ដូច្នេះហើយ អ្នកប្រហែលជាត្រូវខំប្រឹងជាងសិស្សដទៃ ហើយអ្នកគ្មានពេលដើរលេងច្រើនដូចមុននោះទេ។
៣) ជីវិតគឺមិនទៀងទាត់នោះទេ៖ រឿងអ្វីក៏អាចកើតឡើងបានគ្រប់វិនាទី។ តែ អ្នកត្រូវចងចាំថា អ្វីៗដែលអាក្រក់ក្នុងជីវិតសុទ្ធតែបង្រៀនអ្នកអ្វីមួយ ហើយអ្នកក៏អាចកែប្រែបទពិសោធន៍ឲ្យល្អលើកក្រោយៗបានផងដែរ៕
ប្រែសម្រួល៖ អឺុង មុយយូ ប្រភព៖ www.lifehack.org