ការងារ​នឹង​លែង​រាំង​ស្ទះ​ និង ធ្វើ​ឲ្យ​ឈឺក្បាល​ទៀត​ហើយ បើ​អ្នក​យល់​ពី​គន្លឹះ​ទាំង​នេះ​



តើ​អ្នក​តែង​មាន​អារម្មណ៍​ថា ការងារ​រាំង​ស្ទះ​ខ្លាំង ដល់​ថ្នាក់​លែង​មាន​ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ​ដែរ​ទេ​? នេះ​ដោយ​សារ​​អ្នក​មិន​មាន​គម្រោង​អ្វី​មួយ​​ច្បាស់​លាស់​ និង​ល្អិតល្អន់។ តើ​មាន​វិធី​អ្វី​ខ្លះ​អាច​ជួយ​ស្រោចស្រង់​អ្នក​វិញ​បាន​?

១) ចាប់​ផ្ដើម​ដោយ​ការងារ​សំខាន់​ជាង​គេ​មុន​៖ ចាប់​ផ្ដើម​ថ្ងៃ​ដំបូង​របស់​អ្នក ដោយ​ផ្ដោត​អារម្មណ៍​លើ​តែ​ការងារ​ណា​ដែល​សំខាន់​ខ្លាំង​ជាង​គេ​​ទៅ​​បាន​ហើយ។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា «ពី​៩០​ទៅ​១២០នាទី​ មុន​ពេល​ងើប​ពី​ដំណេក​ ​ វា​គឺ​ជា​ពេល​ដែល​ខួរក្បាល​អ្នក​​សកម្ម​ហើយ​មាន​​ថាមពល​ជាង​គេ។»

២) កំណត់​ពេល​ឲ្យ​ច្បាស់​ក្នុង​ការ​ធ្វើ​ការងារ​៖ ការ​កំណត់​ពេល​នេះ វា​នឹង​ជួយ​អ្នក​កុំ​ឲ្យ​ធ្វើ​ការ​លើស ​ម៉ោង​ និង​កុំ​ឲ្យ​ធ្វើ​ការ​តិច​ពេក​។ បើ​អ្នក​គោរព​តាម​ពេល​ដែល​អ្នក​បាន​កំណត់ កិច្ចការ​ទាំង​អស់ វា​នឹង​ឆាប់​ហើយ ។

៣) គួរ​តែ​ឆ្លាត​ហើយ​ធ្វើ​ការ​ដោយ​ប្រើ​ពេល​តិច​៖ មនុស្ស​ឆ្លាត​គេ​តែង​រៀន​ប្រើ​ពេលវេលា​តិច ហើយ​ធ្វើ​អ្វី​ឲ្យ​​បាន​ផល​ច្រើន​។ វា​មាន​របៀប​ច្រើន​ណាស់ ក្នុង​ការ​ធ្វើ​អ្វី​មួយ​កុំ​ឲ្យ​ចំណាយ​ពេល​ច្រើន។ ក្នុង​នោះ អ្នក​អាច​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​ជួយ​សម្រាល​ការងារ​អ្នក​ឲ្យ​បាន​លឿន​​គឺ​កាន់​តែ​ល្អ​ដែរ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack

X
5s