គន្លឹះ៤យ៉ាង ដើម្បីជួយបង្កើនផលិតភាពនៅកន្លែងការងារ
កន្លែងដែលអ្នកអង្គុយធ្វើការ ពិតជាជះឥទ្ធិពលដល់ផលិតភាពការងាររបស់អ្នក។ វាមានផលប៉ះពាល់ដល់សមត្ថភាពក្នុងការផ្តោតអារម្មណ៍ ភាពច្នៃប្រឌិត និងប្រសិទ្ធភាព។ល។ ប្រសិនជាអ្នកគ្រាន់តែផ្លាស់ប្តូរតិចតួច អ្នកនឹងអាចរកឃើញថា ផលិតភាពការងាររបស់អ្នកនឹងកើនឡើងតាមនោះដែរ៖
១) អំពូលភ្លើង៖ អំពូលភ្លើងពិតជាបានដើរតួយ៉ាងសំខាន់ដែលជួយបុគ្គលិកឲ្យផ្តោតអារម្មណ៍លើការងារ។ វាក៏ជំរុញអ្នកឲ្យមានភាពច្នៃប្រឌិតជាងមុនផងដែរ។ មនុស្សជាច្រើនមិនបានផ្តោតសំខាន់ទៅលើរឿងអំពូលភ្លើងនោះទេពីព្រោះភាគច្រើនគិតថា វាមិនសំខាន់។
២) គ្រឿងសង្ហារឹម៖ គ្រឿងសង្ហារឹម ក៏សំខាន់ដែរនៅកន្លែងការងារ។ អ្នកត្រូវអង្គុយពេញមួយថ្ងៃ ដូច្នេះហើយកន្លែងដែលអាចផ្ដល់ផាសុកភាពគ្រប់គ្រាន់ ទើបធ្វើឱ្យអ្នកអាចធ្វើការងារប្រកបដោយផាសុកភាពបាន។
៣) ភាពរញ៉េរញ៉ៃ៖ ប្រសិនជាអ្នកចង់បង្កើនផលិតភាពនិងសមត្ថភាពក្នុងការផ្តោតអារម្មណ៍ អ្នកត្រូវប្រាកដថា កន្លែងការងាររបស់អ្នកមិនរញ៉េរញ៉ៃ។ អ្នកមិនចាំបាច់ផ្លាស់ប្ដូរបន្ទប់ធ្វើការទាំងស្រុងនោះទេប៉ុន្តែអ្នកគ្រាន់តែប្រាកដថា តុធ្វើការរបស់អ្នកមានសណ្ដាប់ធ្នាប់ទៅបានហើយ។
៤)សំឡេងរំខាន៖ ប្រសិនបើមានសំឡេងរំខាននៅក្រុមហ៊ុន គឺច្បាស់ណាស់ថា វាប៉ះពាល់ដល់ការផ្តោតអារម្មណ៍របស់អ្នក។ មានមនុស្សមួយចំនួនស៊ាំនឹងការធ្វើការជាមួយតន្ត្រី ប៉ុន្តែក៏មានមួយចំនួនធំត្រូវការបរិយាកាសស្ងាប់ស្ងាត់ដែរ។ ប្រសិនជាអ្នកជួបបញ្ហានេះ ដាក់កាសដើម្បីកាត់បន្ថយសំឡេងរំខាន៕
ប្រែសម្រួល៖ អ៊ឹង មុយយូ
ប្រភព៖ www.lifehack.com