បើមានចំណុចទាំងនេះ វាសមណាស់ដែលអ្នករកការងារមិនបាន!
អ្នកប្រហែលជាកំពុងរកការងារជាងមួយសប្ដាហ៍ឬយូរជាងនេះ។ ហើយឱកាសការងារក៏មកដល់ អ្នកគិតថាអ្នកសាកសមនឹងការងារមួយនេះណាស់។ មនុស្សជាច្រើនប្រព្រឹត្តកំហុសខាងក្រោមនេះ។ ជៀសវាងពីកំហុសទាំងនោះ អ្នកនឹងទទួលបានការងារ៖
១) គ្មានចិត្តអំណត់
អ្នកខ្លះគិតថាក្រោយដាក់ប្រវត្តិរូបការងារហើយពួកគេនឹងត្រូវបានគេហៅទៅសម្ភាស។ ប្រសិនមិនអញ្ចឹងទេ វាមានន័យថាពួកគេធ្លាក់ហើយ។ ធាតុពិតគឺវាមិនអញ្ចឹងនោះទេ។ អ្នកត្រូវយល់ថាអ្នកទទួលបន្ទុកប្រហែលជាត្រូវអាន ប្រវត្តិរូបការងាររាប់រយសន្លឺក។ ដូច្នេះហហើយអ្នកត្រូវមានចិត្តអំណត់។
២) មិនទាក់ទងក្រុមហ៊ុន
ប្រសិនជាអ្នកត្រូវបានគេហៅទៅសម្ភាសហើយ អ្នកមិនត្រូវនៅស្ងៀមនោះទេ។ អ្នកគួរសរសេរសំបុត្រអរគុណមនុស្សដែលសម្ភាសអ្នក។ ការធ្វើបែបនេះធ្វើឲ្យអ្នកសម្ភាសគិតថាអ្នកជាមនុស្សមានចារិតល្អ។
៣) ដាក់ពាក្យឲ្យបានច្រើនកន្លែង
ជាការពិតណាស់ អ្នកគួរតែដាក់ពាក្យឲ្យបានច្រើនដូច្នេះឱកាសក៏ច្រើនតាមនឹងដែរ។ លើសពីនេះទៅ ទៀត អ្នកគួរតែប្រាប់មិត្តភ័ក្ដិឬក្រុមគ្រួសាររបស់អ្នក ពួកគេអាចជួយអ្នករកការងារបាន៕
ប្រែសម្រួល៖ អុឹង មុយយូ
ប្រភព៖ www.cheatsheet.com