កវីនិពន្ធលោក Habeeb Akande ៖ «បើអ្នកគិតកាន់តែច្រើន អ្នកនឹងកាន់តែមិនយល់ថាអ្នកកំពុងគិតអី»
«បើអ្នកគិតកាន់តែច្រើន អ្នកនឹងកាន់តែមិនយល់ថាអ្នកកំពុងគិតអី» វាជាសម្ដីរបស់លោក Habeeb Akande ដែលជាកវីនិពន្ធដ៏ល្បីមួយរូប និពន្ធ សៀវភៅមួយឈ្មោះ «Illuminating the Darkness Blacks and North Americans in Islam» ។
ក្នុងន័យខាងលើនេះ លោកចង់បញ្ជាក់ថា ការគិតច្រើនពេក វាមិនបានផលអ្វីសម្រាប់អ្នកឡើយ វានាំតែឈឺក្បាល ហើយនាំទុក្ខនិងការគិតច្រើនដល់ខ្លួនទៀត។ ការគិតច្រើនពេក វាហាក់ ដូចជា ការអង្គុយលើកៅអី ឈើមួយ ដែល បានត្រឹមតែយោលទៅយោលមក តែមិនអាចរុលទៅមុខបានឡើយ ។ វាដូចជាការគិតដែរ អ្នកគិតបានច្រើនមែន តែចុងក្រោយអ្នកនៅតែស្ថិតនៅកន្លែងដដែល មិនអាចសម្រេចបានអ្វីសូម្បីតែមួយរឿង។
ដូចនេះ បើសិនជាអាច អ្នកគួរគិតរឿងអ្វីដែលមានតែចំពោះមុខបានហើយ។ រឿងអតីតកាលវាកន្លងផុតហើយ ឯរឿងអនាគតក៏វាមិនទាន់មកដល់ដែរ។ ចុះហេតុអ្វីត្រូវឈឺក្បាលនឹងវាទៀត?
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ quotes