បើមានទម្លាប់ឆ្លាតវៃទាំង៤នេះ ធ្វើអ្វីក៏ដោយក៏សង្ឃឹមជោគជ័យរហូតដល់៩០ភាគរយដែរ
មនុស្សម្នាក់ៗមានទម្លាប់ ក៏ដូចជាអាកប្បកិរិយាផ្សេងៗ គ្នា ក្នុងការធ្វើអ្វីមួយឲ្យជោគជ័យ ។ សម្រាប់ទម្លាប់ទាង៤នេះ បើអ្នកអាចធ្វើវាបានហើយ ធានាថា វានឹងជោគជ័យ១០០ភាគរយតែម្ដង។
១) ពេលគំនិតល្អផុស ឡើងឆាប់កត់វាទុកភ្លាម
ពេលអ្នកអង្គុយៗ សុខ គំនិតល្អៗជាច្រើនវានឹងលេច ផុសនៅចំពោះមុខអ្នក។ ដូចនេះដើម្បីចងចាំវាទុកឲ្យបានល្អ អ្នកត្រូវកត់ចំណាំ នូវគំនិតទាំងនោះភ្លាមៗ បើមិនចង់ឲ្យវារលាយបាត់។
២) កុំធ្វើឲ្យខ្លួនមានសម្ពាធពេក
ការធ្វើឲ្យខ្លួនមានសម្ពាធពេក វានាំតែឲ្យខ្លួនខាតបង់វិញទេ។ សម្ពាធអ្នកណាក៏មាន តែស៊ីសងលើអ្នក ថាតើចេះរៀបចំអារម្មណ៍ឲ្យបានល្អវិញឬអត់?
៣) រៀបចំរឿងសម្រាប់ស្អែកឲ្យហើយតាំងពីយប់
វាងាយនឹងធ្លាក់ក្នុងកលល្បិច បើសិនជាអ្នកគ្មានផែនការសម្រាប់ថ្ងៃស្អែកទេនោះ។ បើគ្មានផែនការច្បាស់លាស់សម្រាប់ការងារទេ តើការងារអ្នកនឹងទៅជាយ៉ាងណា? អ្នកអាចនឹងងើបឡើងពីដំណេក ហើយល្ងីល្ងើមិនដឹងគួរធ្វើអ្វីមុនទៀតផង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព ៖ entrepreneurship