បាឡុងហោះរបស់ Google Project ឥឡូវនេះអាចចែកចាយអ៊ីនធឺណិតបានទៀងទាត់ល្អនៅតំបន់មួយចំនួនហើយ
Google នៅសប្ដាហ៍នេះបាន ដាក់ចេញការអភិវឌ្ឍថ្មីមួយ បន្ថែមចូលទៅសេវាកម្ម Project Loon ដែលប្រើបាឡុងហោះធំៗ ហើយវានឹងបន្តធ្វើការហោះជាវដ្ដចុះឡើងជុំវិញផែនដី ដើម្បីផ្ដល់តំណភ្ជាប់អ៊ីនធឺណិត ទៅកាន់តំបន់មួយចំនួន ដែលពិបាកតភ្ជាប់អ៊ីនធឺណិតទៅដល់។