ហេតុផល​ទាំង៤​យ៉ាង​ដែល​ប័ណ្ណ​ធានា​រ៉ាប់រង​ជីវិត​អាច​ជួយ​អ្នក​​គេច​ចេញ​ពី​បញ្ហា​



ព័ត៌មាន​ទាក់​ទង​ទៅ​នឹង​ប័ណ្ណធានា​រ៉ាប់រង​ជីវិត​អាច​ពិបាក​យល់​​​បន្តិចសម្រាប់​អតិថិជន​ដំបូង យ៉ាងណាមិញប័ណ្ណ​ធានា​រ៉ាប់រង​ជីវិត​មាន​សារៈសំខាន់​ណាស់​ក្នុង​ជីវិត​មិន​ថា​ការងារ ការ​បើក​បរ ការ​សិក្សា ដំណើរ​កម្សាន្ត​ឬ​ជីវិត​គ្រួសារ។ល។ អត្ថបទ​មួយ​នេះ​នឹង​នាំ​អ្នក​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ប័ណ្ណ​ធានា​រ៉ាប់រង​ជីវិតជាមួយ​នឹងហេតុផលគួរស្វែងយល់ទាំង៤យ៉ាងខាងក្រោម៖

១) មើលថែ​មនុស្ស​សំខាន់​របស់​អ្នក៖ ប័ណ្ណ​ធានា​រ៉ាប់រង​ជីវិត​មាន​ច្រើន​ប្រភេទ​ណាស់។ មួយ​ក្នុង​ចំណោម​​ប័ណ្ណ​ធានា​រ៉ាប់រង​ជីវិត​គឺ​សម្រាប់​ជួយ​មើល​ថែ​គ្រួសារ​របស់​អ្នក​ក្រោយ​អ្នក​ស្លាប់​ទៅ។ ទោះ​បី​ជា​​អ្នក​មិន​បាន​ទទួល​នូវ​អត្ថប្រយោជន៍​ផ្ទាល់​ខ្លួន ប័ណ្ណ​ធានា​រ៉ាប់រង​ជីវិត​គឺ​ជា​វិធី​តែ​មួយ​គត់​ដែល​ធានា​គ្រួសារ​របស់​អ្នក​បាន។

២) បញ្ហា​ផ្ទាល់​ខ្លួនលែង​ជា​បញ្ហាតទៅទៀតហើយ៖ ប័ណ្ណ​ធានា​រ៉ាប់រង​ជីវិត​ប្រភេទ​នេះ​​គឺ​ទទួល​​បាន​ការ​គាំទ្រ​ខ្ពស់​សម្រាប់​អ្នក​មាន​គ្រួសារ។ ពីព្រោះ​ថា​ប្រសិន​ជា​អ្នក​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ឬ​មាន​បញ្ហា​ផ្សេង​ៗជាយថាហេតុ មេធាវី​របស់​អ្នក​​នឹង​ជួយ​តវ៉ា​រឿង​ក្តី​​ឬ​ដោះស្រាយ​នូវ​ថវិកា​ដែល​អ្នក​ត្រូវ​ចំណាយ​លើ​ថ្នាំ​ពេទ្យ​។

៣) ប័ណ្ណ​ធានា​រ៉ាប់រង​​លើ​ដំណើរ​កម្សាន្ត៖ អត្រា​ដែល​រឿង​អាច​ដើរ​ខុស​ពី​ការ​រំពឹង​ទុក​គឺ​ខ្ពស់​ខ្លាំង​ណាស់។ អ្នក​អាច​នឹង​បាត់​កាបូប យន្តហោះ​ត្រូវ​បាន​គេ​លុប​ចោល ​ឬ​ត្រូវ​ចោរ​លួច​លុយ។ល។ វិធី​មួយ​ដែល​ជួយ​​អ្នក​​ចេញ​ពី​បញ្ហា​បែប​នេះ​គឺ​អ្នក​ត្រូវ​វិនិយោគ​ទៅ​លើ​ប័ណ្ណ​ធានា​រ៉ាប់រង​ដំណើរ​កម្សាន្ត។

៤) ទ្រព្យសម្បត្តិ៖ ប្រសិន​ជា​អ្នក​មិន​មាន​ប័ណ្ណ​ធានា​រ៉ាប់រង​​ទេ អ្នក​អាច​ប្រឈម​មុខ​នឹង​ការបាត់​បង់​ទ្រព្យ​សម្បត្តិ​ប្រសិន​ជា​អ្នក​មាន​បញ្ហា​ទាក់​ទង​ទៅ​នឹង​រឿង​លុយ។ ដូច្នេះ​ហើយ​ទើប​វា​មាន​សារៈសំខាន់​ក្នុង​ការ​ការពារ​​​​ទ្រព្យសម្បត្តិ​របស់​អ្នក៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.addicted2success.com​​​​​​​

X
5s