គន្លឹះ​ទាំង​នេះ​​នឹង​ជួយ​ឲ្យ ជីវិត​ការ​ងារ​អ្នក​​មាន​ផលិតភាពជាងមុន​



ផលិតភាព​គឺ​ជា​លទ្ធផល​ដែល​អ្នក​ទទួល​បាន​ពី​អ្វី​ដែល​អ្នក​ធ្វើ ដូច្នេះហើយផលិតភាព​ពិត​ជា​សំខាន់​ណាស់​ក្នុង​ជីវិត​សព្វថ្ងៃ។ ដើម្បី​សម្រេច​កិច្ច​ការ​បាន​ផលច្រើន អ្នក​ចាំ​បាច់​ត្រូវ​តែ​ផ្តោត​ទៅ​លើ​ចំណុច​ខាង​ក្រោម​នេះ៖

១) ពេលវេលា

ជា​ទូ​ទៅ មនុស្ស​មិន​សូវ​ពូកែ​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​នោះ​ទេ។ ដូច្នេះ​ហើយ ការ​រៀប​ចំ​ពេលវេលា​គឺ​ពិត​ជា​មាន​សារៈសំខាន់​​ប្រសិន​ជា​​អ្នក​ចង់​មាន​ផលិតភាព​ក្នុង​ការងារ។ តាម​ការ​សិក្សា​របស់​សាកលវិទ្យាល័យ Califonia បាន​រក​ឃើញ​ថា​«​​មនុស្ស​ត្រូវ​ការ​ពេល​២៥​នាទី​ដើម្បី​ផ្តោត​អារម្មណ៍​វិញ​ក្រោយ​ការ​រំខាន​អ្វី​មួយ​។» ដូច្នេះ​ហើយ ដើម្បី​ជៀសវាង​បញ្ហា​នេះ អ្នក​គួរ​តែ​មាន​គម្រោង​ច្បាស់​លាស់។

២) កន្លែង

កន្លែង​នៅ​ទី​នេះ​សំដៅ​ទៅ​លើ​បរិយាកាស​​ដែល​នៅ​ជុំវិញ​អ្នក។ ទី​តាំង​ដែល​អ្នក​អង្គុយ​ធ្វើ​ការ​ពិត​ជា​ប៉ះពាល់​ដល់​ផលិតភាព​របស់​អ្នក។ ក្រុមហ៊ុន​ជា​ច្រើន​បាន​តុបតែងការិយាល័យ​បែប​ធម្មជាតិ ដោយ​សង្ឃឹម​ថា​វា​នឹង​ជួយ​កាត់​បន្ថយ​ស្ត្រេស​របស់​បុគ្គលិក។

៣) គំនិត

ដើម្បី​បង្កើន​ផលិតភាព អ្នក​ប្រហែល​ជា​ត្រូវ​មាន​អារម្មណ៍​ល្អ ហើយ​កិច្ច​ការ​ខុស​ៗ​គ្នា​​ប្រហែល​ជា​ទាមទារ​អារម្មណ៍​របស់​អ្នក​ខុសៗ​គ្នា​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត ការ​កត់​ត្រា​នូវ​កិច្ច​ការ​ដែល​អ្នក​ត្រូវ​ធ្វើ​មិន​ត្រឹមតែ​​សន្សំ​ពេលវេលា​ ថែម​ទាំង​កាត់បន្ថយ​ស្ត្រេស​៕

ប្រែ​សម្រួល៖ អុឹង មុយយូ

ប្រភព៖www.entrepreneur.com​​​​​

X
5s