វិធីសាស្ត្រក្នុងការប្រមូលអារម្មណ៍ ដើម្បីធ្វើកិច្ចការផ្សេងៗយ៉ាងជោគជ័យ
ការសម្រេចគោលដៅគឺមិនមែនជារឿងងាយស្រួលនោះទេ។ ទោះបីជាអ្នកធ្វើការងារដែលអ្នកមានចំណង់ចំណូលចិត្តខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្តែពេលដែលអ្នកជួបការលំបាក អ្នកសឹងតែចង់បោះបង់ការងារទាំងនោះចោល។ ប្រសិនជាអ្នកជួបបញ្ហានេះ ចូរកុំបារម្ភ អត្ថបទនេះនឹងជួយអ្នកបាន៖
១) កុំធ្វើការងារច្រើនក្នុងពេលតែមួយ
ប្រសិនជាអ្នកមានទម្លាប់ធ្វើការងារច្រើនក្នុងពេលតែមួយ អ្នកគួរតែផ្លាស់ប្តូរហើយដោះស្រាយបញ្ហាឬធ្វើការម្តងមួយៗវិញ។ ហើយអ្នកគួរតែធ្វើកិច្ចការសំខាន់មុន។
២) កំណត់ម៉ោង
វិធីមួយដែលជួយអ្នកសម្រេចកិច្ចការគឺកំណត់ម៉ោងដល់ខ្លួនឯង។ ៣០នាទីទៅ១ម៉ោងក៏បានដើម្បីទៅធ្វើកិច្ចការដែលអ្នកគួរធ្វើ។ មិនត្រឹមតែប៉ុណ្ណោះ វាជួយរំលឹកអ្នកពិតជាបានសម្រេចកិច្ចការនៅក្នុងដៃមែន។
៣) ចម្រៀង
ការស្តាប់ចម្រៀងពិតជាសំខាន់ខ្លាំងណាស់ ហើយការជ្រើសរើសបទចម្រៀងពិតជាមានសារៈសំខាន់។ តាមការសិក្សាបានរកឃើញថា ការស្តាប់ចម្រៀងបែបបុរាណឬសាមញ្ញអាចជួយដល់ការផ្តោតអារម្មណ៍។ ហើយអ្នកគួរជៀសវាងស្តាប់បទញាក់ៗ។
៤) តាំងសមាធិ
អ្នកគួរតែរៀន Yoga ឬតាំងសមាធិនៅក្នុងបន្ទប់ស្ងាត់មួយដើម្បីឲ្យអារម្មណ៍របស់អ្នកបានស្ងប់។ វាជួយកាត់បន្ថយស្ត្រេសក្នុងខួរក្បាល៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖www.entrepreneur.com