​ ​ទិដ្ឋភាព​នៃ​ការសន្យា​របស់​អ្នកនយោបាយ​ឥណ្ឌា​៖ សន្យាផ្តល់​​​​មាន​តាំង​ពី​​​ឆ្នាំង​ដាំបាយ​​​ ​កុំព្យូទ័រ ​​អ៊ីនធឺណិត និង​បង្គន់​អនាម័យ​



ជា​ធម្មតា​ទេ​ នៅ​ពេល​ជិត​បោះឆ្នោត​ម្តង​ៗ​ គណបក្ស​នយោបាយ​ជាច្រើន​​មិន​ថា ប្រទេស​កំពុង​អភិវឌ្ឍន៍​​​​ឬ​​ប្រទេស​ជឿនលឿន​នោះ​ទេ​ គឺ​តែង​តែ​សន្យា​ថា នឹង​ធ្វើ​នេះ​ធ្វើ​នោះ​​​​ ប្រសិន​បើ​គណបក្ស​ខ្លួន​ជាប់​ឆ្នោត​។​ ងាក​មក​​និយាយ​អំពី​ទិដ្ឋភាព​នៃ​ការសន្យា​របស់​អ្នក​នយោបាយ​ឥណ្ឌា​វិញ ​​គឺ​​មាន​​ច្រើន​​ ​​ក្នុង​នោះ ​រាប់​ទាំង​ផ្ដល់​​​កុំព្យូទ័រ​ (Latop) ​ផល់​សេវា​អ៊ីនធឺណិត​ឥត​គិត​ថ្លៃ ​និង ​បង្គន់​អនាម័យ​ សម្រាប់​គ្រួសារ​នីមួយៗ​នៅ​តាម​ទី​ជនបទ​។ ការ​សន្យា​បែប​នេះ គឺ​ដោយសារតែ​ប្រជាជន​ឥណ្ឌា​ភាគច្រើន​រស់​នៅ​តាម​ទី​ជនបទ​ និង​ ​​មាន​​ស្ថានភាព​​ក្រីក្រ​។ ​អ៊ីចឹង​ហើយ​ទើប​ គណបក្ស​នយោបាយ​នៅ​ឥណ្ឌា​ ​ប្រើប្រាស់​​វិធីសាស្ត្រ​​​ផ្សេងៗ​ដើម្បី​​ជំរុញ​ឲ្យ​​ប្រជាជន​នៅ​តាម​ទី​ជនបទ​បោះឆ្នោត​ឲ្យ​ខ្លួន​​ តាម​រយៈ​ការសន្យា​ផ្សេងៗ ​និង​​ ប្លែកៗ​។ ​គណបក្ស​BJP​របស់​​លោក​Narendra Modi ដែល​បច្ចុប្បន្ន​ជា​នាយករដ្ឋមន្ត្រី​ទី​១៤​របស់​ឥណ្ឌា ​បាន​សន្យា​ថា​​នឹង​ផ្ដល់​បង្គន់​​អនាម័យ​សម្រាប់​គ្រួសារ​នីមួយៗ​នៅ​តាម​ទី​ជនបទ​ ​ក្នុង​រយៈពេល​៥​ឆ្នាំ​ ​​ហើយ​នឹង​​​កុំព្យូទ័រ​យួដៃ​ (Latop) ​ជា​មួយ​នឹង​​ការ​ប្រើប្រាស់​​អ៊ីនធឺណិត​​​ដោយ​មិន​គិត​ថ្លៃ​រយៈពេល​មួយ​ឆ្នាំ​ពេញ​។ ​លើស​ពី​នេះ​ទៀត​ ​គណបក្ស​នេះ​​ក៏​បាន​សន្យា​លុបចោល​បំណុល​សម្រាប់​កសិករ​ និង​ សន្យា​បង្កើត​សាកលវិទ្យាល័យ​ចំនួន​១០ ​ហើយ​ប្រើ​Wifi ​ដោយ​សេរី​។ ​ដោយ​ឡែក​គណបក្សSamajwadi ​ដែល​ជា​គូប្រជែង​របស់​គណបក្ស​BJP​បាន​សន្យា​ថា​ ​ផ្ដល់​ទូរស័ព្ទ​ស្មាតហ្វូន​ដល់​មនុស្ស​ប្រមាណ​១០​លាន​នាក់​​ ​​ហើយ​រំពឹង​ថា​ចំណុច​នេះ​ធ្វើ​ឲ្យ​ខ្លួន​ឈ្នះ​ឆ្នោត​។​ នេះ​បើ​​​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មានTimes of India ។ ​លើស​ពី​នេះ​ទៀត​ ​​គណបក្ស​នេះ​ក៏​សន្យា​ចែក​ឆ្នាំង​ដាំបាយ​សម្រាប់​ស្ត្រី​​ ​និង ​សន្យា​បញ្ចុះ​តម្លៃ​លើ​សំបុត្រ​រថយន្តក្រុង​ផង​ដែរ​។ ​សម្រាប់​អ្នក​តាមដាន​ស្ថានការណ៍​នៅ​ប្រទេស​ឥណ្ឌា​វិញ ​យល់​ឃើញ​ថា ​ការ​សន្យា​ថា​នឹង​ផ្ដល់​នេះ​ផ្ដល់​នោះ គឺ​មិន​មែន​ជា​រឿង​ថ្មី​ក្នុង​ប្រទេស​ឥណ្ឌា​នោះ​ឡើយ ​ហើយ​ជា​ពិសេស​បច្ចុប្បន្ន​គណបក្ស​នយោបាយ​នីមួយ​ៗ​ព្យាយាម​​ស្វែងរក​​តិកនិក​ថ្មីៗ​បន្ថែម​ទៀត​ តាមរយៈ​ការ​សន្យា​ផ្ដល់​​គ្រឿង​អេឡិចត្រូនិក​​ដល់​ប្រជាជន​ដែល​ក្រីក្រ​ ឬ មិន​ដែល​ប្រើ​របស់​ទាំង​នោះ​។ ​សូម​បញ្ជាក់​ថា​ ​​​រដ្ឋ​សំខាន់ៗ​ចំនួន​៥​របស់​ឥណ្ឌា​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​នោះ ​​មាន​ដូច​ជា ​រដ្ឋ​​​​​​​​​​​​​​​​Uttar Pradesh, Punjab, Goa, Manipur ​និង រដ្ឋ​​Uttarakhand  ​​​បាន​នឹង​កំពុង​ចាប់​​ផ្ដើម​ការ​បោះឆ្នោត​សភា​​​ ​​​ដោយ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៤​ខែ កុម្ភៈ​​ ​ដល់​ថ្ងៃ​ទី​៨​ខែ​មិនា​ ឆ្នាំ​២០១៧​ ​ហើយ​ការ​​រាប់​សន្លឹក​ឆ្នោត​​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១​​ខែ​ ​មិនា​ ឆ្នាំ​២០១៧​៕ ​ដោយ​៖ រតនា ​វិចិត្រ​ ​​​​
X
5s