ចង់ស្គាល់ចរិត មនុស្សលាក់ពុតទេ? ភាគច្រើនពួកគេតែងសម្តែងបែបនេះនៅមុខអ្នក
អ្នកនៅមុខអ្នក ក៏មិនប្រាកដថាគេជាមនុស្សល្អដែរ ទោះបីគេនៅមុខធ្វើដូចជាល្អ តែធាតុពិតស្អុយរលួយសឹងមិនចង់ជឿ។ នេះជាសញ្ញាបង្ហាញងា មនុស្សអ្នករាប់អានជាមនុស្សលាក់មុខ៖
១) មិនសូវយកចិត្តទុកដាក់ស្ដាប់អ្នកទេ៖ រាល់ពេលគេនិយាយជាមួយអ្នក គេ គ្រាន់តែនិយាយឲ្យហើយៗ ប៉ុណ្ណោះ ។ រីឯសម្ដីអ្នក វិញ គេមិនចង់នឹងស្ដាប់ផង ព្រោះសម្ដីអ្នកវា គ្មានន័យអ្វីដែលគេត្រូវនឹងស្ដាប់ទេ។
២) តែងមានតម្រូវការពីអ្នករហូត៖ ទោះបីគេមើលទៅ ជិតស្និទ្ធនិងល្អដាក់អ្នកមែន តែអ្នកគួរសង្កេតមើលទៅ ថា តើគេតែងតែទាមទារអ្វីពីអ្នកញឹកញាប់ឬអត់។ បើមនុស្សរាប់អានគ្នាពិតប្រាកដ ពួកគែមិនដែលសម្លឹងអ្វី ពីអ្នកដទៃ ឡើយ។
៣) ជំនាញអែបអប៖ សម្ដីអែបអប គឺមានគ្រប់ពេល ហើយគ្មានអ្នកណាធ្វើដូចពពួកប្រភេទមនុស្សបែបនោះឡើយ។ គែតែងតែអែបអប ចង់ឲ្យអ្នកជឿចិត្ត បន្ទាប់មក គេអាចធ្វើអ្វីលើអ្នកបានគ្រប់យ៉ាងតែម្ដង។
៤) កាយវិការ និងភ្នែក មិនទំនងសោះ៖ មនុស្សក្រឡេចក្រឡុច និងលាក់ពុត មានកាយវិការនិង ភ្នែកសម្លឹងគេឯង មិនទំនង សោះតែម្ដង។ ពួកគេនិយាយអ្វីមួយ ដោយមិនហ៊ានសម្លឹងអ្នកចំៗ ទេ ព្រោះគេមានខ្លួន ភ័យខ្លាច នឹងពាក្យសម្ដីកុហករបស់ខ្លួន ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ powerofpositivity.com