ឆ្ងង់ទេថា​តើ​ពួក​អ្នក​មាន​ ​​មាន​ផ្នត់​គំនិត​​យ៉ាង​ម៉េច​​ បាន​ជា​ពួក​គេ​ចេះ​តែ​មាន​ទៅ​ៗ​?​



តើ​អ្នក​ឆ្ងល់​ទេ ថា​ហេតុ​អ្វី​ អ្នក​មាន​កាន់​តែ​មាន​ ឯ​អ្នក​ក្រ​កាន់​តែ​ក្រ​? នេះ​ប្រហែល​ជា​អ្នក​មាន​គេ​មាន​គំនិត​ និង​ទម្លាប់​ដែល​មនុស្ស​មនុស្ស​មួយ​ចំនួន​មិន​ដឹង​ហើយ។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

១) ធ្វើ​អ្វី​ក៏​ដោយ​គឺ​គិត​ដល់​​៥​ទៅ​១០​ឆ្នាំ​មុខ​៖ មិន​ងាយ​ទេ ប្រសិន​បើ​អ្នក​ធ្វើ​អ្វី​មួយ​ដោយ​គិត​ដល់​៥​ទៅ​១០​ឆ្នាំ​ខាង​មុខ​នោះ។ តែ​បើ​អ្នក​អាច​ធ្វើ​បាន​ជោគជ័យ អ្នក​នឹង​​ដឹង​ថា​ ថ្ងៃ​មុខ​អ្នក​អាច​ធ្វើ​អ្វី ហើយ​ជោគជ័យ​បាន​អ្វី​ខ្លះ​ ដោយ​មិន​ស្ទាក់ស្ទើរ។

២) តែង​រំលឹក​ខ្លួន​ឯង​ពី​គោលដៅ​ខ្លួន៖ គេ​មាន​គោលដៅ​ច្បាស់​លាស់ ហើយ​មិន​ងាយ​នឹង​ភ្លេច​ឡើយ។ គេ​តែង​តែ​រំលឹក​ពី​គោលដៅ​របស់​ខ្លួន​គ្រប់​ពេលវេលា ព្រោះ​ថា​បើ​អ្នក​មិន​យក​ចិត្ត​ទុក​ដាក់​ពី​វា អ្នក​នឹង​គ្មាន​ថ្ងៃ​សម្រេច​អ្វី​ដែល​អ្នក​ចង់​បាន​ឡើយ។

៣) ដឹង​ពី​ភាព​ខ្សោយ​របស់​ខ្លួន​៖ គេ​មិន​ខ្លាច​នឹង​លាក់​បាង​ភាព​ខ្សោយ​ខ្លួន​ឡើយ ពេល​ដែល​គេ​ដឹង​ គេ​ព្យាយាម​កែ​តម្រូវ ហើយ​ស្វែង​រក​អ្វី​គ្រប់​យ៉ាង កែ​ច្នៃ​ភាព​ខ្សោយ​នោះ​ឲ្យ​ខ្លាំង​វិញ​។

៤) ដើរ​តាម​អ្វី ​ដែល​ខ្លួន​ចង់​ហើយ​ខំ​ប្រឹង​ជាង​អ្នក​ណា​ទាំង​អស់​៖ អ្នក​មាន គឺ​ខំ​ប្រឹង​ធ្វើ​ការ​ខ្លាំង​ជាង​អ្នក​ណា​ទាំង​អស់ គ្រប់​ពេល​តែ​ម្ដង។ រី​ឯ​មនុស្ស​មួយ​ចំនួន​វិញ មិន​គិត​ខំ​ធ្វើ​ការ​ទេ ហើយ​មាន​តែ​រអ៊ូ​មិន​ចង់​ ធ្វើ​ការ​ហត់ តែ​បែរ​ជា​ចង់​ក្លាយ​ជា​អ្នក​មាន​។ តើ​អាច​ទៅ​រួច​ទេ?

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.entrepreneur.com

X
5s