ត្រូវធ្វើរឿងទាំងនេះ ទាន់ខ្លួននៅក្មេងដើម្បីកុំឲ្យស្ដាយក្រោយ
មានរឿងសំខាន់ជាច្រើនៗ ដែលអ្នកអាចនឹងមិនទាន់ដឹង ហើយក៏មិនទាន់ធ្វើវា។ ដូចនេះអ្នកគួរអានអត្ថបទខាងក្រោមនេះ ដើម្បីដឹងថា អ្នកគួរធ្វើអ្វីខ្លះទៅ ទាន់ខ្លួនឯងនៅក្មេង ?
១) ត្រូវតែចេះផ្លាស់ប្ដូរ៖ បើអ្នកជួបរឿងរ៉ាវណាដែលវាមិនសមប្រកបសម្រាប់អ្នក អ្នកគួរតែរិះរកវិធីថ្មី ដើម្បីឲ្យវាកាន់តែល្អ។ ជាមនុស្សម្នាក់ អ្នកត្រូវរៀនផ្លាស់ប្ដូរអ្វីគ្រប់យ៉ាង ទៅតាមកាលៈទេសៈ ទើបគេហៅថាជាមនុស្សឆ្លាត។
២) កុំនិយាយថាទេជាមួយឱកាសនឹងមុខអ្នក៖ បើឱកាសមកដល់ហើយ អ្នកគួរតែសាកល្បង ទោះបីវាពិបាកឬក៏មិនពិបាកក្ដី។ ឱកាសមិនមែនចេះតែមានសម្រាប់អ្នកឡើយ អ្នកដទៃ អាចនឹងមិនមានសំណាងទទួលបានឱកាសដែលអ្នកមានផង តើហេតុអ្វីអ្នកក៏បោះបង់ចោលវាលឿនម្ល៉េះ?
៣) រៀនបើកចិត្តឲ្យទូលាយ៖ អាចថាអ្នកចង់បានអ្វីមួយសម្រាប់ជីវិត តែបើមើលទៅវាពិបាក ខ្លាំងពេកដើម្បីយកវាមកនោះ អ្នកគួរតែបើកចិត្តឲ្យទូលាយ ហើយស្វែងរកអ្វីផ្សេង ដែលងាចតៅរួចសម្រាប់អ្នកវិញទៅ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org