ចង់​ក្លាយ​ជា​អ្នក​មាន​​ អ្នក​គួរ​ចូល​អាន​​​​​គេហទំព័រ​ទាំង​ ៨​នេះ​​



គេហទំព័រ​ ឬ​ហៅ​ថា​ website ​មាន​ច្រើន​ណាស់​ ​ទាំង​ផ្នែក​ព័ត៌មាន​ ​កម្សាន្ត​ សេដ្ឋកិច្ច​ អប់រំ​ ​នយោបាយ​ និង​អប់រំ​ផ្នែក​ធុរកិច្ច​ជា​ដើម។

​ខាង​ក្រោម​នេះ​ គឺ​ជា​គេហទំព័រ​ដែល​មាន​ប្រយោជន៍​បំផុត​សម្រាប់​អ្នក​ដែល​ចូលចិត្ត​​បញ្ហា​​ហិរញ្ញវត្ថុ​ និង​ផ្នែក​រក​ស៊ី​ ដើម្បី​បាន​ក្លាយ​ជា​អ្នក​មាន៖

  1. The Motley Fool​៖ មាន​ប្រយោជន៍​សម្រាប់​គ្រប់​វិនិយោគិន​ទាំង​អស់​​ រាប់​ទាំង​អ្នក​រក​ស៊ី​អាជីវកម្ម​តូច​ៗ​ រហូត​ដល់​ម្ចាស់​សហគ្រាស​ធំ​ៗ។ ​វា​ជា​ប្រភព​ព័ត៌មាន​ និង​ចំណេះ​ដឹង​សម្រាប់​ធ្វើ​ផែនការ​គ្រប់​ហិរញ្ញវត្ថុ​លក្ខណៈ​បុគ្គល​​ ចង់​ដឹង​ពី​ទីផ្សារ​ភាគហ៊ុន​​ និង​ព័ត៌មាន​ដែល​ផ្ដល់​ពុទ្ធិ​ផ្នែក​ហិរញ្ញវត្ថុ​ និង​ការ​រក​ស៊ី​ជា​​ដើម។
  2. Finance at Khan Academy៖ ​គឺ​ជា​គេហទំព័រ​ពហុ​មេឌៀ​ដែល​​មាន​វីដេអូ​ជា​ច្រើន​បង្ហាញ​ពី​ប្រធាន​បទ​ទាក់ទង​ទៅ​នឹង​វិស័យ​ហិរញ្ញវត្ថុ​​ដូច​ជា​ 401(k), Roth IRAs, IRA, ​ការប្រាក់ ​ភាគហ៊ុន​ សញ្ញាប័ណ្ណ​ ការ​វិនិយោគ​ផ្សេង​ៗ​ និង​កិច្ច​ពិភាក្សា​ពី​បញ្ហា​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន។
  3. Morningstar៖ គឺ​ជា​ឈ្មោះ​ក្រុមហ៊ុន​ផ្នែក​ស្រាវជ្រាវ​ការ​វិនិយោគ​ និង​ការ​គ្រប់គ្រង​ការ​វិនិយោគ​ ដែល​អាច​ស្វែង​រក​ការ​ផ្ដល់​ការ​វិនិយោគ​ប្រមាណ​ ៥​សែន​ដូច​ជា​ភាគហ៊ុន​ និង​មូលនិធិ​សង្ឃហធន​ជា​ដើម។
  4. ​I Will Teach You to Be Rich៖ ​បង្កើត​ឡើង​ដោយ​អ្នក​និពន្ធ​សៀវភៅ​ហិរញ្ញវត្ថុ​ដ៏​ល្បី​គឺ​លោក​ Ramit Sethi។ គាត់​បាន​ដក​ស្រង់​ចំណុច​ល្អ​ៗ​​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ពី​សៀវភៅ​របស់​លោក​ដែល​មាន​ចំណង​ជើង​ដូច​ឈ្មោះ​គេហទំព័រ​នេះ​តែ​ម្ដង។ ៥) Rockstar Finance៖ ជា​គេហទំព័រ​ដែល​ផ្ដល់​នូវ​អត្ថបទ​ពាក់ព័ន្ធ​នឹង​វិស័យ​ហិរញ្ញវត្ថុ​ជា​ច្រើន​ ដែល​ដក​ស្រង់​ចេញ​ពី​អ្នក​និពន្ធ​ និង​ម្ចាស់​ប្លុក​ដែល​​មាន​បទ​ពិសោធន៍​ខាង​គ្រប់គ្រង​ហិរញ្ញវត្ថុ។
  5. Credit.com៖ នឹង​ផ្ដល់​នូវ​សេវាកម្ម​មួយ​ដែល​អាច​ជួយ​លោក​អ្នក​​ឱ្យ​ចេះ​កត់​ត្រា​ពិន្ទុ​បំណុល​របស់​អ្នក។ ​វា​ជួយ​​ឱ្យ​អ្នក​ដឹង​ពី​ការ​គ្រប់គ្រង​ការ​ចំណាយ​​​ច្រើន​ពេក​​ និង​បំណុល​ច្រើន​ពេក​ដែល​ធ្វើ​ឱ្យ​ធ្លាក់​ក្នុង​ស្ថានភាព​មិន​អាច​គ្រប់គ្រង​បាន។
  6. Kiplinger៖ ក៏​ជា​គេហទំព័រ​ផ្ដល់​នូវ​អត្ថបទ​ពាក់ព័ន្ធ​នឹង​វិស័យ​ហិរញ្ញវត្ថុ​ជា​ច្រើន​ផង​ដែរ។
  7. Investopedia៖ជា​គេហទំព័រ​ដ៏​ពេញ​និយម​ដែល​ផ្ដល់​នូវ​អត្ថន័យ​ និង​អត្ថបទ​អំពី​ប្រធានបទ​ជា​ច្រើន ទាំង​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច​ និង​បាន​ដើរ​តួ​ជា​វចនានុក្រម​ហិរញ្ញវត្ថុ​ដ៏​ពេញ​និយម​បំផុត។ បើ​លោក​អ្នក​មិន​ចង់​ ឬ​មិន​អាច​អាន​ជា​ភាសា​អង់គ្លេស​នោះ​ទេ​ សូម​អាន​ Business Khmer ​នឹង​ផ្ដល់​នូវ​អត្ថបទ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​សហគ្រិន​ ហិរញ្ញវត្ថុ​ និង​​គន្លឹះ​នៃ​ការ​រកស៊ី​ជា​ដើម៕​

 

ដោយ៖ រតនៈ​វិភូ​

X
5s