​​បើ​​ភ្លេច​គិត​ចំណុច​ទាំង ​៤​នេះ ​​៩៩,៩%​ ​ដឹង​តែ​បរាជ័យ​​​នៅ​ពេល​ចេញ​រក​ស៊ី​ដំបូង​​



គ្រប់គ្នា​សុទ្ធតែ​ចង់​ក្លាយ​ជា​អ្នក​រកស៊ី​ដ៏​ពូកែ ​ព្រោះ​ថា បើ​ជោគជ័យ​ក្នុង​ការ​ធ្វើ​ជំនួញ​ នោះ​មិន​ខ្វះ​ឡើយ​ប្រាក់​។ ប៉ុន្តែ​​ត្បិត​មនុស្ស​សឹង​តែ​គ្រប់គ្នា​គិត​ចង់​ធ្វើ​ជំនួញ​ក្ដី​ ​តែ​មាន​មនុស្ស​តិចតួច​ណាស់​ដែល​ជោគជ័យ​នៅ​ពេល​រកស៊ី​ ​​ដោយ​សារ​ពេល​ធ្វើ​មិន​ដូច​ពេល​គិត​ស្រមៃ​នោះ​ឡើយ​។ ​ដូច្នេះ​ហើយ​បើ​ចេញ​រកស៊ី​ទាំង​ទទឹង​ទិស​ ដោយ​គ្មាន​ការ​រៀបចំ​ផែនការ​ច្បាស់លាស់​ នោះ​ការ​បរាជ័យ​នឹង​​មិន​អាច​ទៅ​ណា​ឆ្ងាយ​ពី​អ្នក​នោះ​ឡើយ​៖​​​

១) ចំណេះដឹង​ និង បទពិសោធន៍​៖

មុន​ពេល​ចាប់​ផ្ដើម​ធ្វើ​ជំនួញ​ ត្រូវ​ប្រាកដ​ថា អ្នក​មាន​ចំណេះដឹង​ និង បទពិសោធន៍​លើ​វិស័យ​នោះ​គ្រប់គ្រាន់​។ ​​បើ​មិន​ដូច្នោះ​ទេ​ ​អ្នក​នឹង​​ក្លាយ​ជា​មនុស្ស​បរាជ័យ​មិន​ខាន​​។ ​សូម​កុំ​រកស៊ី​ ព្រោះ​ឃើញ​គេ​ជោគជ័យ​លើ​វិស័យ​នោះ​ទាំង​ខ្លួន​ឯង​ គ្មាន​ចំណេះដឹង​ និង ​បទពិសោធន៍​​លើ​ផ្នែក​នោះ​សូម្បី​បន្តិច​។​​

២) ធនធាន

មុន​ពេល​ចាប់​ផ្ដើម​ធ្វើ​ជំនួញ​ ​​ត្រូវ​ប្រាកដ​ថា ​អ្នក​មាន​ធនធាន​​គ្រប់គ្រាន់​ ទាំង​ហិរញ្ញវត្ថុ​ និង ​ធនធាន​មនុស្ស​​។ ​បើ​មាន​មិន​គ្រប់គ្រាន់​ទេ​ ​នោះ​អ្នក​នឹង​ត្រូវ​ផ្អាក​​​ដំណើរការ​ទាំង​កណ្ដាល​ទី​មិន​ខាន ព្រោះ​ការ​​ធ្វើ​ជំនួញ​ត្រូវ​ការ​ ​ការ​ចំណាយ​ច្រើន​ក្នុង​ដំណាក់កាល​ដំបូង​។​​​​​​​​​

៣) ដៃគូ៖

អ្នក​មិន​អាច​ធ្វើ​ជំនួញ​តែ​ម្នាក់​ឯង​នោះ​ទេ​ ព្រោះ​ទី​មួយ​ គ្មាន​​កម្លាំង​គ្រប់គ្រាន់ ​និង​​​គ្មាន​​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​ ជា​ពិសេស​មុខ​ជំនួញ​ថ្មី​​។ អ៊ីចឹង​ត្រូវ​ស្វែងរក​ដៃគូ​ដើម្បី​ធ្វើ​ជំនួញ​រួម​គ្នា​ ប៉ុន្តែ​កុំ​យក​ច្រើន​ពេក​ បើ​មាន​ត្រឹម​ពីរ​នាក់​ គឺ​គ្រប់គ្រាន់​​ហើយ ​ព្រោះ​បើ​ច្រើន​ពេក​នឹង​នាំ​ឲ្យ​មាន​ជម្លោះ​​ (ទាំង​ជម្លោះ​ផល​ប្រយោជន៍​​ និង ជម្លោះ​ទស្សន​)​។​​​​​

៤) ​ទំនាក់ទំនង​ និង បណ្ដាញ​៖

បើ​ធ្វើ​ជំនួញ​ដោយ​ខ្វះ​ទំនាក់ទំនង ឬ បណ្ដាញ​នោះ គេ​មិន​អាច​ហៅ​ថា ​ការ​ធ្វើ​ជំនួញ​នោះ​ទេ ព្រោះ​ថា​ទោះបី​ជា​អ្នក​មាន​ ​ផលិតផល​ឬ សេវាកម្ម​ល្អ​ប៉ុណ្ណា​ក៏​ដោយ ​ក្នុង​ដំណាក់កាល​ដំបូង​ គឺ​ប្រាកដ​ជា​មាន​ការ​លំបាក​ក្នុង​ការ​លក់​​មិន​ខាន​ ​ដោយសារ​វា​​​នៅ​ថ្មី​ពេក​។ ​​​ដូច្នេះ​ហើយ​​ព្យាយាម​បង្កើត​ទំនាក់ទំនង​ និង បណ្ដាញ​ឲ្យ​បាន​ច្រើន ​នោះ​ឱកាស​នៃ​​ភាព​ជោគជ័យ​ក៏​មាន​ច្រើន​ដែរ​៕

ដោយ​៖ រតនា​ វិចិត្រ​ ​​​​​​​

X
5s