រឿង​ទាំង​នេះ​ហើយ​ដែល​អ្នក​មិន​ដឹង​ខ្លួន​ថា​ រាល់​ថ្ងៃកំពុង​តែ​ធ្វើ​​ខុស​!​



អាច​ថា​អ្នក​មិន​ចង់​ធ្វើ​អ្វី​មួយ​ខុស​ទេ តែ​ដោយ​សារ​តែ​អ្នក​មិន​ចាប់​អារម្មណ៍​លើ​ទង្វើ​នោះ ​ ហើយ​វា​ក៏​ក្លាយ​ទៅ​ជា​ទម្លាប់​មួយ​សម្រាប់​អ្នក​ធ្វើ​រៀង​រាល់​ថ្ងៃ​តែ​ម្ដង។ អ្នក​មិន​ដឹង​ឡើយ ថា​កំហុស​នោះ​មាន​អ្វី​ខ្លះ ដូច​នេះ​អ្នក​គួរ​អាន​អត្ថបទ​ខាង​ក្រោម​នេះ​សិន​ទៅ​៖

១) ភ្ញាក់​ពី​ដំណេក​ភ្លាម​ទាញ​ទូរស័ព្ទ​ដៃ​មក​មើល​ភ្លាម​

ប្រសិន​បើ​អ្នក​ងើប​ភ្លាម​ ហើយ​កាន់​ទូរស័ព្ទ​ដៃ​ភ្លាម​នោះ អ្នក​នឹង​មិន​អាច​បញ្ឈប់​វា​បាន​ជា​រៀង​រហូត។ វា​ហាក់​ដូច​ជា​ដាក់​ទណ្ឌកម្ម​ខ្លាំង​ដល់​ខ្លួន​ឯង​ព្រោះ​ថា ពេល​អ្នក​ងើប​ពី​ដំណេក​ភ្លាម​អ្នក​គួរ​តែ​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ ហាត់​ប្រាណ ពិសា​អាហារ​ឆ្ងាញ់​ៗ វិញ​ទៅ​មិន​ល្អ​ជាង ហេតុ​អ្វី​ចាំ​បាច់​ឆែក​ទូរស័ព្ទ​​មុន​គេ​ធ្វើ​អី​។

២) ពិសា​កាហ្វេ​ព្រឹក​ពេក​

អ្នក​ប្រហែល​មិន​ដឹង​ឡើយ ថា អ្នក​អាច​ផឹក​កាហ្វេ​បាន ចាប់​ពី​​ម៉ោង​ ៩​និង​៣០​នាទី​ព្រឹក​ទៅ ព្រោះ​ថា​បើ​អ្នក​ផឹក​មុន​ម៉ោង​បាន​កំណត់​នោះ វា​អាច​ឲ្យ​អ្នក​មាន​សុខភាព​ខ្សោយ ឆាប់​ធុញថប់​ មួម៉ៅ និង​ញ័រ​ប្រាណ​ខុស​ប្រក្រតី​។

៣) ពិសា​អាហារ​ពេល​ល្ងាច​យឺត​ពេក​

ពិសា​អាហារ​យឺត​ពេល​ពេក អាច​ប៉ះពាល់​ខ្លាំង​ដល់​ដំណេក​របស់​អ្នក។ អ្នក​ត្រូវ​ចេះ​ លៃលក​ពេលវេលា​ឲ្យ​បាន​សមរម្យ​ យ៉ាង​ហោច​ណាស់ ត្រូវ​ពិសា​អាហារ​ឲ្យ​បាន​មុន​៣​ម៉ោង​មុន​ពេល​ចូល​ដំណេក។ បើ​អ្នក​ចូល​ដំណេក​ម៉ោង​១១ វា​ល្អ​ណាស់​ដែល​អ្នក​គួរ​តែ​ពិសា​ឲ្យ​បាន​ម៉ោង​៨​។

៤) ចំណាយ​ពេល​យប់​របស់​អ្នក​ ប្រើ​ទូរស័ព្ទ​រហូត

អ្នក​អាច​ប្រើ​វា​បាន​ តែ​កុំ​ឲ្យ​ហួសហេតុ​ខ្លាំង​ពេក ព្រោះ​ថា​អ្នក​ធ្វើការ​ពេញ​មួយ​ថ្ងៃ​ហត់​ខ្លាំង​ណាស់ ដូច​នេះ​វា​គួរ​តែ​ជា​ពេល​សម្រាប់​អ្នក​​សម្រាក​។ ចុះ​ហេតុអ្វី​មក​ត្រូវ​ប្រើ​ពេល​សម្រាក​មក​ចុច​ទូរស័ព្ទ​ទៅ​វិញ​?

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ www.businessinsider.com

X
5s