អ្នកកើតថ្ងៃអង្គារ ព្រហស្បតិ៍ និងអាទិត្យ ភាគច្រើនជាមនុស្សជោគជ័យ និង មានគំនិតឯករាជ្យ
ថ្ងៃដែលអ្នកកើត អាចប្រាប់ពីជោគវាសនានាពេលអនាគតរបស់អ្នកបាននេះបើតាមក្បួនហោរាសាស្ត្រ និងការទស្សន៍ទាយផ្សាយដោយគេហទំព័រ Power of Positivity។ ថ្ងៃនីមួយៗមានលក្ខណៈពិសេសខុសៗគ្នា។ តើថ្ងៃដែលអ្នកកើតប្រាប់អ្វីអំពីអ្នកបើតាមប្រភពដដែល?
១) ថ្ងៃច័ន្ទ៖ អ្នកជាមនុស្សឆ្នៃប្រឌិត មានចិត្តអាណិតអាសូរ។ គ្រួសារឬមិត្តល្អគឺជាអ្វីដែលអ្នកចាត់ទុកជារឿងសំខាន់ជាងគេ។
២) ថ្ងៃអង្គារ៖ អ្នកមានថាមពលជាខ្លាំងនិងរីកចម្រើន។ អ្នកមានមនុស្សជាច្រើនគោរពស្រឡាញ់។ លើសពីនេះ អ្នកជាមនុស្សជោគជ័យ។
៣)ថ្ងៃពុធ៖ អ្នកជាមនុស្សមិនសូវគិតច្រើន ងាយស្រួលចុះសម្រុង។ អ្នកអាចរាប់អានមនុស្សគ្រប់ប្រភេទ។
៤)ថ្ងៃព្រហស្បតិ៍៖ អ្នកជាមនុស្សវិជ្ជមាន។ អ្នកជាមនុស្សឯករាជ្យក្នុងការងារនិងមានការគោរពដល់មនុស្ស។
៥)ថ្ងៃសុក្រ៖ អ្នកមានភាពឆ្នៃប្រឌិតជាងមិត្តដទៃ។ តែងាយអន់ចិត្ត។
៦) ថ្ងៃសៅរ៍៖ អ្នកជាមនុស្សអាចជឿទុកចិត្តបាននិងមានឱកាសច្រើន។
៧) ថ្ងៃអាទិត្យ៖ អ្នកចិត្តល្អជាមួយអ្នកដទៃ។ អ្នកចូលចិត្តនៅម្នាក់ឯង។
ប្រែសម្រួល៖អឹុង មុយយូ
ប្រភព៖ www.powerofpositivity.com