​គោលគំនិត​សំខាន់ៗ​បួន​ ៤ ​យ៉ាង​​ ជួយ​ឲ្យ​អ្នក​អាច​ក្លាយ​ជា​​អ្នក​មាន​​



មាន​មនុស្ស​ជា​ច្រើន​ផ្តល់​គំនិត​ឆ្កួត​ៗ​ជា​ច្រើន​ពី​របៀប​ក្លាយ​ជា​អ្នក​មាន។ ប្រសិន​ជា​អ្នក​គ្មាន​ចំណូល​នោះ​ទេ អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​មាន​ឡើយ។ កុំ​គិត​ថា​ប្រសិន​ជា​អ្នក​ឈប់​ផឹក​កាហ្វេ​ឬ​ជក់​បារី អ្នក​នឹង​ក្លាយ​ជា​អ្នកមាន​ឲ្យ​សោះ។ ខាង​ក្រោម​នេះ​​ទើប​ជា​ជំហាន​ដែល​អាច​ជួយ​អ្នក​បាន៖

១) វិនិយោគ​លើ​ខ្លួន​ឯង

មនុស្ស​ជោគជ័យ​វិនិយោគ​ពេលវេលា ថាមពល​និង​​លុយ​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឯង។ ​អ្នក​ត្រូវ​ជួយ​ខ្លួន​ឯង​ទើប​អ្នក​អាច​ទៅ​ជួយ​អ្នក​ដទៃ​បាន។ នេះ​មាន​ន័យ​ថា​អ្នក​ត្រូវ​ជួយ​ខ្លួន​ឯង​ឲ្យ​ពូកែ​សិន។

២) រក​ការងារដែលអាចជួយអភិវឌ្ឍខ្លួន

អ្នក​ដែល​ជោគជ័យ​គឺ​អ្នក​ដែល​អ្នក​រីក​ចម្រើន​នៅ​ក្រុម​ហ៊ុន​ដែល​ពួក​គេ​ធ្វើ​ការ។ ទោះ​បី​ជា​អ្នក​បាន​ប្រាក់​ខែ​តិច​តួច​ក៏​ដោយ ប្រសិន​ជា​អ្នក​អាច​បង្កើន​ជំនាញ​របស់​អ្នក អ្នក​នឹង​រក​លុយ​បាន​នៅ​ថ្ងៃ​ខាង​មុខ។

៣) ធ្វើអ្វីដែលអ្នកពូកែ

អ្នក​ត្រូវ​តាំង​ចិត្ត​ធ្វើ​អ្វី​មួយ​ឲ្យ​ខ្លាំង​មិន​មែន​ធម្មតា​នោះ​ទេ។ អ្វី​ៗ​គឺ​តែង​តែ​មាន​ការ​លំបាក ប៉ុន្តែ​អ្នក​នឹង​ទទួល​បាន​រង្វាន់​នា​ពេល​ក្រោយ។

៤) មានប្រភព​ចំណូលផ្សេងៗគ្នា

អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​មាន​បាន​ទេ​ប្រសិន​ជា​អ្នក​មិន​មាន​ប្រភព​ចំណូល​លើក​ពី​មួយ។ អ្នក​ត្រូវ​រក​វីធី​បំបែក​ចំណូល​​នឹង​អាច​រក​ចំណូល​​ក្រៅ​ពី​អ្វី​ដែល​អ្នក​មាន​រួច​មក​ហើយ៕

ប្រែ​សម្រួល៖ អឹុង មុយយូ

ប្រភព៖www.cnbc.com​

X
5s