មិនចម្លែកទេបើអ្នកគ្មានការរីកចម្រើនអ្វីសោះ ដោយសារមានទម្លាប់អាក្រក់ទាំង៣នេះ
ទម្លាប់ល្អ អាចផ្លាស់ប្ដូរជីវិតអ្នកបានច្រើនអនេក វាគឺជាអ្វីដែលអ្នកធ្វើពីព្រលឹម ពេលថ្ងៃ និងមុនពេលចូលគេង។ តែបើទម្លាប់នោះមិនល្អវិញ វានឹងតាមឃាត់អ្នកកុំឲ្យទៅមុខបានតែម្ដង។ តើមានទម្លាប់អ្វីខ្លះទៅ?
១) តែងគិតថាខ្លួនឆ្លាតជាងគេតែម្ដង៖ តែងគិតថាក្នុងលោកនេះគ្មាននរណាដែលឆ្លាតដល់អ្នកទេ ហើយរាល់បញ្ហាដែលអ្នកមាន អ្នកអាចដោះស្រាយបានដោយខ្លួនឯង។ អ្នកមិនគួរគិតបែបនេះឡើយ ព្រោះថាអ្នកមិនមែនរស់នៅតែម្នាក់ឯងទេ ក្នុងលោកនេះ ដូចនេះអ្នកត្រូវចេះទាក់ទងជាមួយគេឯង ទើបចុះសម្រុងគ្នា ។ តែបើគិតតែខ្លួនឯងល្អនោះ វាមិនអាចនាំអ្នកឲ្យរីកចម្រើនបានឡើយ។
២) តែងចំណាយពេលលើទូរស័ព្ទមុនគេ៖ ភ្ញាក់ពេលព្រឹកហើយ កាន់ទូរស័ព្ទមុនគេ ជាទម្លាប់អាក្រក់បំផុត ព្រោះថាហេតុអ្វីអ្នកមិនគិតធ្វើអ្វីដែលសំខាន់សម្រាប់អ្នកមុនគេទៅ។ អ្នកគួរតែទៅហាត់ប្រាណ ពិសាអាហារដើម្បីសុខភាពល្អ ឬធ្វើអ្វីមានប្រយោជន៍ជាងនេះវិញទៅ?
៣) ចូលគេងយឺត៖ ការចូលគេងយឺតពេក ពិតជាផ្ដល់ផលប៉ះពាល់ខ្លាំងណាស់ដល់សុខភាព ហើយអ្នកត្រូវដឹង បើសុខភាពអ្នកចុះទ្រុឌទ្រោមហើយនោះ អ្នកអាចធ្វើអ្វីល្អបានទៀតទៅ?
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com