រឿងរ៉ាវដែលមិនគួរឱ្យជឿ ១១យ៉ាង លោកអ្នកមិនធ្លាប់ដឹងពីខ្សែជីវិតលោក ពូទីន
លោក ពូទីន ត្រូវបានគេចាត់ទុកថា ជាបុរសខ្លាំង និងមានឥទ្ធិពលមួយរូបក្នុងចំណោមមេដឹកនាំធំៗនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ មានរឿងរ៉ាងជាច្រើន ដែលមិនទាន់មានអ្នកដឹងពីខ្សែជីវិតរបស់មេដឹកនាំរូបនេះ។ ខាងក្រោមនេះជា រឿងរ៉ាវដែលមិនគួរឱ្យជឿនៃខ្សែជីវិតរបស់លោកពូទីន៖
១) គាត់ចូលគេងយឺត និងញ៉ាំអាហារដំបូងប្រចាំថ្ងៃនៅពេលរសៀល
២) គាត់ចូលចិត្តហែលទឹក៖ លោកពូទីនចូលចិត្តហែលទឹកបន្ទាប់ពីញ៉ាំអាហារពេលព្រឹករួចដើម្បីគិតពីកិច្ចការផ្សេងៗ។
៣) លោកពូទីន ត្រូវបានគេបញ្ចូលដោយសម្ងាត់ជាគ្រឹស្ដបិរស័ទ្ធនៅក្នុងវិហារមួយកន្លែងកាលពីលោកនៅក្មេង។ ប៉ុន្តែសាសនាមិនត្រូវបានអនុញ្ញាតិឱ្យមានការគោរពនោះឡើយនៅក្នុងសម័យសហភាពសូវៀត
៤) លោកពូទីនមិនរស់នៅនៅក្នុងទីក្រុងមូស្គូទេ៖ លោកគិតថា ទីក្រុងនេះគឺចង្អៀតពេក ហើយលោកចង់ធ្វើការពីវិមានរបស់លោកនៅខាងក្រៅទីក្រុងវិញ។
៥) លោក មានខ្សែក្រវ៉ាត់ខ្មៅកីឡាយូដូ៖ នៅឆ្នាំ1974 លោកបានទទួលពានរង្វាន់ជើងឯកកីឡាយូដូប្រចាំនៅសាកលវិទ្យាល័យរបស់លោក។
៦) លោកបានធ្វើការឱ្យស្ថានីយវិទ្យុប្រចាំនៅសាលាវិទ្យាល័យរបស់លោក។
៧) មនុស្សដែលស្គាល់ និងជិតស្និទ្ធនឹងលោកច្រើនហៅលោកថា ស្តេចសា ឬហៅ «មេ»
៨) លោកមិនចូលចិត្តអ៊ីនធឺណិតនោះទេ៖ លោក មិនគិតថា អ៊ីនធឺណិតផ្ដល់នូវសុវត្ថិភាព និងយល់ខុសអំពីវា
៩) ចូលចិត្តរឿងប្រលោមលោកកម្មវិធីទូរទស្សន៍ដែលនិយាយពីរឿងយកការណ៍៖ ជាពិសេសលោកចូលចិត្ត «17 Moments of Spring” ដែលនិយាយអំពីភ្នាក់ងារស៊ើបការសម្ងាត់របស់សូវៀត។
១០) លោកត្រូវបានភ្នាក់ងារស៊ើបការសម្ងាត KGB បញ្ជូនទៅរស់នៅនៅអាល្លឺម៉ង់ខាងកើតដោយដោយសម្ងាត់ដោយដាក់ឈ្មោះថា Mr. Adamov នៅឆ្នាំ១៩៨៥
១១) លោក ពូទីនមិនជក់បារី និងកម្រផឹកស្រាណាស់៕
ដោយ៖ វេហា