បើ​បណ្ដុះ​ទម្លាប់​ល្អ​ទាំង​៣​នេះ​បាន​​ ​​ដឹង​តែ​មាន​​គេ​​ស្រលាញ់ និង ​ចូលចិត្ត​​អ្នក​ច្រើន​មិន​ខាន​



មនុស្ស​ជា​ច្រើន​ជឿជាក់​ថា​ការ​ស្រឡាញ់​ឬ​ការ​ចូល​ចិត្ត​របស់​​មនុស្ស​កើត​ចេញ​ពី​កំណើត ហើយ​វា​ជា​អ្វី​ដែល​មិន​អាច​រៀន​បាន។ ​ទោះ​បី​ជា​អ្នក​មិន​ស្អាត​ឬ​មិន​មានលក្ខណៈអំណោយផលពីធម្មជាតិក៏ដោយ ប្រសិន​ជា​អ្នក​មាន​ទម្លាប់​ទាំង​នេះ នោះ​នឹង​ទទួល​បាន​ការ​ស្រឡាញ់​និង​ការ​គោរព​ពី​អ្នក​ដទៃ៖

១) ផ្តល់តម្លៃទៅមនុស្សជុំវិញខ្លួន៖ ប្រាកដណាស់ថា បើអ្នកផ្តល់តម្លៃគេ នោះអ្នកនឹងទទួលបានការផ្តល់តម្លៃវិញ ។ មានមនុស្សជាច្រើនតែលើកឡើងថា គ្មាននរណាម្នាក់ផ្តល់តម្លៃដល់​ខ្លួននោះទេ ប៉ុន្តែបើសង្កេតមើលទិដ្ឋភាពជាក់ស្តែង គឺថា រូបគេហ្នឹងមិនដែលចេះផ្តល់តម្លៃដល់នរណាឡើយ ដូច្នេះហើយ តើនរណាអាចដល់ផ្តល់តម្លៃឲ្យបាន។​ ជារួមមកវិញ បើអ្នកផ្តល់តម្លៃដល់អ្នកជុំវិញខ្លួន នោះអ្នកនឹងទទួលបានការគោរព និង សេចក្តីស្រលាញ់រាប់អានមកវិញមិនខាន។

២) រក​ហេតុផល​ស្រឡាញ់​ជីវិត៖ មនុស្ស​ដែល​គួរ​ឲ្យ​ស្រឡាញ់​គឺ​វិជ្ជមាន​និង​មាន​ចំណង់។ ពួក​គេ​មិន​ដែរ​ធុញ​ទ្រាន់​នោះ​ទេ​ពី​ព្រោះ​ថា​ពួក​គេ​មើល​មក​ជីវិត​គឺ​សប្បាយ។ នេះ​មិន​មាន​ន័យ​ថា​ពួក​គេ​គ្មាន​បញ្ហា​នោះ​ទេ តែ​ពួក​គេ​ជ្រើសរើស និង ​​រក្សា​នូវ​ភាព​វិជ្ជមាន។

៣) គោរព​មនុស្ស​រាល់​គ្នា៖ មិន​ថា​ពួក​គេ​និយាយ​ជា​មួយ​មនុស្ស​ដែល​មាន​ឋានៈ​ខ្ពស់​ឬ​ទាប​នោះ​ទេ ពួក​គេ​តែង​តែ​គោរព​អ្នក​ដទៃ​និង​មាន​សីលធម៌​ជា​និច្ច។ ពួក​គេ​ជឿជាក់​ថា​មនុស្ស​ម្នាក់​ៗត្រូវ​ការ​គោរព​ស្មើ​គ្នា៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.entrepreneur.com​​

X
5s