អានពាក្យ​ពេចន៍​ និង ប្រយោគទាំងនេះជាការជំរុញ និងលើកទឹកចិត្តខ្លួនអ្នក​



 តើ​អ្នក​មាន​បាន​ងាក​ទៅ​មើល​​ពេល​កន្លង​ទៅ​​​​ថា​តើ ​អ្នក​ បាន​ធ្វើ​អ្វី​​ខុស​ខ្លះ​ដែរ​ឬ​ទេ​។ តើ​អ្នក​បរាជ័យ និង​ជោគជ័យ​អ្វី​ខ្លះ​? ដើម្បី​ភ្ញាក់​ខ្លួន​ដឹង​ ថា​តើ​​ពេល​កន្លង​ទៅ​ អ្នក​បាន​ធ្វើ​អ្វី​ខ្លះ អ្នក​គួរ​អាន​ពាក្យ​ពេចន៍​ទាំង​នេះ​សិន​ទៅ​៖

១) ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយ​ អ្នក​មិន​ត្រូវ​ខ្វល់​ខ្វាយ​ នឹង​អ្នក​ដទៃ​ ច្រើន​ពេក​ទេ​។

២) កុំ​ឲ្យ​ការ​រង់​ចាំ​ក្លាយ​ជា​ទម្លាប់​របស់​អ្នក​ អ្នក​ត្រូវ​ហ៊ាន​ប្រថុយ​នឹង​គ្រោះថ្នាក់ ហើយ​ធ្វើ​​អ្វី​តាម​សុបិន​ដែល​អ្នក​ចង់​បាន​។

៣) កុំ​បន្ទាប​សុបិន​អ្នក ឲ្យ​ដូច​ធាតុ​ពិត​ឲ្យ​សោះ​ អ្នក​គួរ​តែ​សុបិន​ឲ្យ​បាន​ខ្ពស់​។

៤) ដើម្បី​ចាប់​ផ្ដើម​អ្វី​មួយ​បាន​ អ្នក​ត្រូវ​ឈប់​និយាយ ​ហើយ​ចាប់​ផ្ដើម​ធ្វើ​វា​។

៥) មនុស្ស​ដែល​ប្រកាន់​សុទិដ្ឋិនិយម​ តែង​ឃើញ ឱកាស​នានា​ក្នុង​ស្ថាន​ភាព​ដ៏​លំបាក​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​​។

៦) កុំ​ឲ្យ​រឿង​ម្សិលមិញ​តាម​ធ្វើ​បាប​ អ្នក​ដល់​ថ្ងៃ​នេះ​ខ្លាំង​ពេក​អី​។

៧) អ្នក​រៀន​បាន​ច្រើន​ពី​ការ​បរាជ័យ ​មិន​មែន​ការ​ជោគជ័យ​ទេ ។

៨) វា​មិន​សំខាន់​នឹង​រឿង​ដែល​អ្នក​បរាជ័យ​ទេ តែ​វា​សំខាន់​ថា​តើ​អ្នក​ងើប​ឡើង​ប៉ុន្មាន​ដង​ហើយ​។

៩) ប្រសិន​បើ​អ្នក​ធ្វើ​ការ​អ្វី​ដែល​អ្នក​ចូលចិត្ត អ្នក​មិន​បាច់​បង្ខំ​ខ្លួន​ឯង​ទេ អ្នក​នឹង​ទៅ​រក​វា​​ដោយ​ឯក​​ឯង​។

១០) អ្នក​កាន់​តែ​បង្កើន​ភាព​ភ័យ​ខ្លាច បើ​អ្នក​ អង្គុយ​នៅ​ស្ងៀម តែ​​អ្នក​នឹង​យក​ឈ្នះ​វា​បាន​បើ​អ្នក​បញ្ចេញ​សកម្មភាព​លើ​វា​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ briantracy.com

X
5s