មនុស្សជោគជ័យដោះស្រាយជាមួយមនុស្សដែលពួកគេមិនចូលចិត្តដោយវិធីណាខ្លះ?
នៅក្នុងពិភពលោក ដែលល្អឥតខ្ចោះ មនុស្សដែលយើងទាក់ទងពិតជាមនុស្សល្អ ចិត្តទូលាយ និងស្មោះត្រង់។ ប៉ុន្តែ យើងមិនមែនរស់នៅក្នុងពិភពលោកដែលល្អឥតខ្ចោះនោះទេ មនុស្សមួយចំនួនអាចធ្វើឲ្យអ្នកខឹង អន់ចិត្ត ស្អប់។ល។
ខាងក្រោមនេះជាវិធីដែលមនុស្សជោគជ័យដោះស្រាយជាមួយមនុស្សដែលពួកគេមិនចូលចិត្ត៖
១)ទទួលស្គាល់ និងប្រាប់ខ្លួនឯងថា ពួកគេមិនចូលចិត្តមនុស្សទាំងអស់នោះ៖ ពេលខ្លះ យើងគិតថា ខ្លួនជាមនុស្សល្អ ហើយពាក្យថាមនុស្សល្អមានន័យថាចូលចិត្តមនុស្សរាល់គ្នា។ វាជារឿងជៀសមិនរួចទេដែលអ្នកនឹងជួបមនុស្សដែលអ្នកមិនពេញចិត្ត អាចម្នាក់ ពីរនាក់ ឬច្រើននាក់ទៀតផង។ ដូច្នេះហើយ អ្នកត្រូវរៀនទទួលស្គាល់ស្ថានភាពពិតប្រាកដ។
២) សុភាពរាបសា៖ អារម្មណ៍ដែលអ្នកមានចំពោះនរណាម្នាក់អាចជះឥទ្ធិពលដល់អត្តចរិតរបស់អ្នក។ ប្រសិនជាអ្នកបង្ហាញអាកប្បកិរិយាឬពាក្យសម្ដីឈ្លើយជាមួយអ្នកដទៃ ពួកគេក៏ប្រើអាកប្បកិរិយាឬពាក្យសម្ដីឈ្លើយដាក់អ្នកវិញដែរ។ ដូច្នេះហើយ អ្នកត្រូវរៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯង និងធ្វើខ្លួនឲ្យសុភាពរាបសា។
៣) ការរំពឹងទុក៖ វាជារឿងធម្មតាដែលអ្នកអាចមានការរំពឹងទុកពីអ្នកដទៃ។ អ្នកប្រហែលជាចង់អ្នកដទៃចាត់ទុកអ្នកដូចអ្វីដែលអ្នកចាត់ទុកអ្នកដទៃដែរ។ ការរំពឹងទុកនឹងនាំទៅរកការអន់ចិត្ត។ ដូច្នេះ អ្នកគួរតែបើកចិត្តឲ្យទូលាយ ហើយកុំរំពឹងទុកខ្លាំងពេកពីអ្នកដទៃ៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.lifehack.org