ចូរសួរសំណួរនេះទៅកាន់ខ្លួនឯង នោះ....​



មុនចូលឆ្នាំថ្មី យើងគួរតែមើលត្រឡប់ថយក្រោយនូវរយៈពេល១២ខែនេះ តើអ្នកបានធ្វើអ្វីដែលអស្ចារ្យខ្លះ? ការមើលត្រឡប់ថយក្រោយនេះ នឹងបញ្ជាក់ថាតើឆ្នាំ២០១៦ពិតជាល្អសម្រាប់អ្នកដែរឬទេ? ខាងក្រោមនេះជាសំនួរដែលអ្នកអាចសួរខ្លួនឯងបាន៖

១) តើអ្នកជាមនុស្សវិជ្ជមានជាងមុនដែរឬទេ? ៖ គំនិតវិជ្ជមានគឺជាគន្លឹះមួយដែលជួយអ្នកទៅរកភាពជោគជ័យ។ ប្រសិនជាអ្នកមិនមានគំនិតវិជ្ជមាននិងរៀនចាប់ឱកាសនោះទេ ទេពកោសល្យរបស់អ្នកនឹងត្រូវបានបំផ្លាញ។ ការមានគំនិតវិជ្ជមានអាចបណ្ដុះបាន។ ប្រសិនបើ រកឃើញថា ខ្លួនឯងមិនទាន់មានគំនិតវិជ្ជមានទេ គឺត្រូវតែព្យាយាមបណ្តុះវាឲ្យបាននៅឆ្នាំថ្មីនេះ។

២) តើអ្នកដឹងពីភាពខ្លាំងនិងខ្សោយរបស់អ្នកទេ? ៖ ការក្រឡេកមើលពីភាពខ្លាំងនិងភាពខ្សោយរបស់ខ្លួនឯងអាចជារឿងដ៏លំបាកមួយ។ ប៉ុន្តែ វាពិតជាមានតម្លៃនឹងសារៈសំខាន់ដែលអ្នកស្គាល់ពីខ្លួនឯង។ អ្នកអាចរៀបចំគម្រោងសម្រាប់ពង្រឹងភាពខ្សោយរបស់អ្នកឲ្យខ្លាំងនៅឆ្នាំក្រោយប្រសិនជាអ្នកដឹង។

៣) តើអ្នកដឹងថាខ្លួនឯងចង់បានអ្វីដែរឬទេ?៖ អ្វីដែលអ្នកចង់បាននឹងផ្លាស់ប្តូរតាមអាយុកាលរបស់អ្នក។ អស់រយៈពេល១២ខែនេះ តើក្តីសុបិនរបស់អ្នកមានផ្លាស់ប្តូរដែរឬទេ? តើសកម្មភាពរបស់អ្នក១២ខែមាននាំអ្នកទៅរកគោលដៅរបស់អ្នកដែរឬទេ?

ប្រែសម្រួល៖ អឹុងមុយយូ ប្រភព៖ www.lifehack.org

X
5s