តើនឹងមានអ្វីកើតឡើង ប្រសិនបើនៅតែធ្វើវការកន្លែងដែលអ្នកមិនចូលចិត្តទៀត?​



អ្នកធ្លាប់និយាយថា អ្នកមិនចង់ធ្វើការនេះទៀតទេ អ្នកនឹងចាកចេញឲ្យឆាប់ៗ អ្នកនឹងទៅធ្វើការណាដែលអ្នកចូលចិត្ត តែដល់ពេលនេះអ្នកមិនទាន់បានចេញពីការងារនោះនៅឡើយ។ រឿងទាំងនេះ អាចកើតឡើងចំពោះអ្នក បើអ្នកនៅតែធ្វើការណាដែលអ្នកមិនពេញចិត្តទៀតនោះ៖

១) អ្នករួមការងារនឹងធ្វើឲ្យអ្នកចេញមិនបាន៖ ពេលខ្លះពួកគេនឹងបន្ថែមការងារដល់អ្នក ហើយពួកគេតែងតែមានចម្ងល់ការងារដល់អ្នកទៀត។ ដូចនេះអ្នកមិនអាចចាកចេញពីការងារនោះភ្លាមៗបានទេ ខណៈគេគ្រប់គ្នាត្រូវការអ្នក ហើយការងារមិនទាន់ចប់សព្វគ្រប់ទៀត។

២) មានពេលតិចសម្រាប់អ្វីដែលអ្នកចង់ធ្វើ៖ ពេលវេលាតែងតែដើរទៅមុខ ហើយវានឹងមិនចាំអ្នកឡើយ បើអ្នកសម្រេចចិត្តយឺតនោះ។ ហេតុអ្វីអ្នកនៅទ្រាំធ្វើអ្វីដែលអ្នកមិនចូលចិត្តទៀត ព្រោះថាវានឹងមិនផ្ដល់ផលអ្វីសម្រាប់អ្នកឡើយ។ បើអ្នកចំណាយពេលច្រើនធ្វើអ្វីដែលអ្នកមិនចូលចិត្ត អ្នកនឹងស្ដាយព្រោះថាអ្នកបានចាយវាយពេលអស់ច្រើននៃជីវិតបាត់ទៅហើយ។

៣) អ្នកនឹងមិនអាចទៅកន្លែងដែលអ្នកចង់ទៅរៀងរហូត៖ បើនៅតែពន្យារពេល អ្នកអាចនឹងគ្មានថ្ងៃទៅកន្លែងដែលអ្នកចង់ទៅ ព្រោះថាកន្លែងការងារផ្សេងនឹងមិនអាចចាំអ្នកគ្រប់ពេលបានទេ ហើយម្យ៉ាងទៀតអ្នកអាចហត់នឿយខ្លាំង នាំឲ្យបាក់ទឹកចិត្តលែងចង់ធ្វើការទៀតក៏ថាបាន៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ inc.com

X
5s