បើចង់ក្លាយជាមនុស្សមានគំនិតច្នៃប្រឌិតខ្ពស់ កុំភ្លេចចំណុចទាំង៥នេះ
ដើម្បីបង្កើនភាពច្នៃប្រឌិតរបស់អ្នកឲ្យកាន់តែមហិមា អ្នកគួរតែមានទម្លាប់ថ្មីៗ និងដឹងថាតើអ្នកត្រូវអនុវត្តទម្លាប់នោះនៅពេលណា។ អ្នកគួរតែអនុវត្តវិធីទាំងនេះ ដើម្បីបង្កើនភាពច្នៃប្រឌិត ឲ្យបានខ្ពស់សម្រាប់ខ្លួនឯង ដើម្បីកុំឲ្យដូចឆ្នាំចាស់ទៀត៖
១) ជួបមនុស្សថ្មីឲ្យបានច្រើនបំផុត៖ ពេលអ្នកចែករំលែកគំនិតជាមួយអ្នកដទៃបានច្រើន អ្នកនឹងទទួលបានមតិពីពួកគេផ្សេងៗគ្នា។ តាមរយៈការជួបមនុស្សច្រើន អ្នកនឹងទទួលបានអ្វីដែលអ្នកត្រូវការ ហើយនឹងទទួលបានអ្វីដែលអ្នកអាចត្រូវការនៅពេលអនាគត។
២) រៀនអ្វីថ្មីៗ៖ តើអ្នកចំណាយពេលទៅរៀនអ្វីដែលអ្នកចេះហើយធ្វើអី? ចុះរឿងដទៃទៀតដែលអ្នកមិនធ្លាប់ជួប សោះ ហេតុអ្វីក៏មិនចាប់អារម្មណ៍ចង់ដឹងចង់ឮពីវាទៅ? ការចេះចង់ដឹងចង់ឮអ្វីថ្មីៗ អ្នកនឹងផុសឡើងគំនិតដែលគ្មាននរណាម្នាក់ដូចអ្នកសោះ ហើយនេះហើយគឺជាគំនិតឆ្នៃប្រឌិតដែលគេគ្រប់គ្នាចង់បាន។
៣) បង្កើតអ្វីថ្មីៗ៖ ពេលអ្នកមានគំនិតថ្មីៗហើយ អ្នកគួរតែបង្កើតវាឡើង ឲ្យចេញជារូបរាង។
៤) កុំខ្លាចការរិះគន់ខ្លួនឯង៖ អ្នកត្រូវតែធ្វើឲ្យខ្លួនឯង ស្គាល់ការលំបាកឲ្យបាន ជាងនរណាៗទាំងអស់។ អ្នកត្រូវសួរខ្លួនឯង ថាតើពេលណាទៅទើបអ្នកអាចធ្វើវាឲ្យល្អបាន? ពេលអ្នកបរាជ័យ អ្នកត្រូវរិះគន់ខ្លួនឯង ដើម្បីឲ្យមានការកែប្រែខ្លះទើបប្រសើរ។
៥) កុំចង់បានអ្វីដែលល្អឥតខ្ចោះពេក៖ លើលោកនេះគ្មានអ្វីល្អឥតខ្ចោះ ឡើយ ទោះបីអ្នកជោគជ័យលើលោកក៏ដោយ ក៏ពួកគេរមែងជួបបញ្ហា ហើយឆ្លងកាត់ការបរាជ័យសឹងតែរាប់មិនអស់ដែរ។ ដូចនេះកុំចង់បានអ្វីដែលល្អឥតខ្ចោះពេកអី ព្រោះអ្នកអាចបំផ្លាញអ្វីដែលអ្នកខំធ្វើបាននោះចោល ដោយសារតែចង់ឲ្យវាល្អឥតខ្ចោះនោះឯង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ inc.com