ចង់ឲ្យឆ្នាំថ្មី ជួបតែរឿងសប្បាយមែនទេ? អ្នកគួរតាំងចិត្តតាមវិធីណាខ្លះ?
តើអ្នកត្រៀមខ្លួនផ្លាស់ប្ដូរអ្វីខ្លះសម្រាប់ឆ្មាំថ្មីនេះ? អ្នកប្រហែលជាជួបប្រទះរឿងលំបាកៗច្រើនហើយ ក្នុងឆ្នាំ២០១៧ ដូចនេះបើចង់ឲ្យឆ្នាំថ្មីក្លាយជាឆ្នាំដែលសប្បាយរីករាយសម្រាប់អ្នក អ្នកគួរអនុវត្តតាមវិធីទាំងនេះ៖
១) ឈប់ធ្វើអ្វីដែលសម្រាប់តែផ្គាប់ចិត្តអ្នកដទៃ៖ ការធ្វើអ្វីតាមតែចិត្តអ្នកដទៃចង់ មានន័យថាអ្នកកំពុងតែកាច់ចង្កូតទៅទិសដៅមួយផ្ទុយពីអ្វីដែលអ្នកចង់ហើយ។ តើហេតុអ្វីអ្នកមិន ផ្ដល់ឱកាសឲ្យខ្លួនឯងបានធ្វើអ្វីដែលអ្នកចង់ធ្វើម្ដងទៅ?
២) ត្រូវរៀនចេះដឹងអ្វីគ្រប់យ៉ាង ឬរៀនកាន់តែច្រើនតាមតែអាចធ្វើទៅបាន៖ អ្នកត្រូវដឹងថា ពិភពលោកនេះគឺមានរឿងច្រើនណាស់ដែលអ្នកមិនដឹង ហើយអ្នកចាំបាច់ត្រូវរៀនយល់ពីវា។ អ្នកត្រូវចេះសិក្សា ហើយរុករកអ្វីដែលអ្នកមិនដឹងឲ្យបានច្រើន ព្រោះថាអ្នកមិនដឹងថាខ្លួនឯងមានជីវិតដល់ពេលណានោះទេ។ អ្វីដែលសំខាន់នោះ ចេះកាន់តែច្រើន មានន័យក៏កាន់តែខ្លាំងដែរសម្រាប់ការរស់នៅក្នុងជីវិតជាក់ស្តែង។
៣) ត្រូវមានភាពក្លាហាន៖ ពេលអ្នកគ្មានភាពក្លាហានក្នុងខ្លួន អ្នកប្រៀបបាននឹងមនុស្សបរាជ័យ ហើយគ្មានភាពសប្បាយរីករាយទាល់តែសោះ។ ហេតុនេះហើយអ្នកត្រូវចេះផ្លាស់ប្ដូរខ្លួនឯង ធ្វើជាមនុស្សម្នាក់ដែលមានភាពក្លាហានដើម្បីឲ្យខ្លួនឯងកាន់តែល្អឡើង។
៤) ថែរក្សាសុខភាព៖ សុខភាពសំខាន់ជាងអ្វីៗទាំងអស់ដែលអ្នកមាន បើសុខភាពដុនដាបហើយនោះ ប្រាកដណាស់អ្នកនឹងមិនមានសេចក្ដីសុខពេញមួយឆ្នាំតែម្ដង។ អ្នកអាចខាតបង់ទាំងងពេលវេលា ខាតបង់សេចក្ដីសុខ ថវិកានិងអ្វីៗច្រើនថែមទៀត៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ inc.com