ប្រសិន​ជា​អ្នក​មាន​អារម្មណ៍​ថា​ ​​តឹង​តែង​ចំពោះ​ខ្លួន​ឯង​ខ្លាំង​ពេក គួរ​តែ​អាន​ចំណុច​​ទាំង​នេះ​



ជីវិតគឺតែងតែមានបញ្ហា។ ពេលខ្លះ អ្នកគិតថាប្រសិនជាអ្នកតឹងតែងនឹងខ្លួនឯង អ្នកនឹងទទួលបានលទ្ធផលល្អ។

តែវាមិនអ៊ីចឹងនោះទេ ជីវិតប្រៀបបានដូចជាខ្សែហ្គីតាអ៊ីចឹងដែរ។ បើសិនជាវាតឹងពេក សម្លេងក៏វាមិនពីរោះដែរ។ ខាងក្រោមនេះជាចំណុចដែលអ្នកគួររំលឹកដល់ខ្លួនឯង៖

១) វាមិនអីទេដែលអ្នកមិនដឹងថាខ្លួនឯងចង់បានអ្វីនៅក្នុងជីវិត។

២) វាមិនអីទេដែលអ្នកមិនសប្បាយចិត្តនៅថ្ងៃខ្លះ។ អ្នកមិនចាំចាច់ធ្វើពុតសប្បាយចិត្តរហូតនោះទេ។

៣) វាមិនអីទេដែលអ្នកព្យាយាមហើយបរាជ័យ។

៤) វាមិនអីទេដែលអ្នកនៅក្រោយគេនាពេលឥឡូវនេះ អ្វីដែលសំខាន់អ្នកត្រូវរីកចម្រើន និង ដើរទៅមុខ។

៥) វាមិនអីទេដែលអ្នកនៅលីវ ទោះបីជាមិត្តរបស់អ្នកមានគូអស់ទៅហើយ។

៦) វាមិនអីទេដែលអ្នកខូចចិត្ត អ្នកគ្រាន់តែដកដង្ហើមធំៗទៅបានហើយ៕

ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.lifehack.org

X
5s