«គ្រាន់​តែ​មាន​ចំណុច​ទាំង ៣នេះ» អ្នក​នឹង​​ក្លាយ​ជា​មនុស្ស​ដែល​មាន​សំណាង​ក្នុង​ជីវិត​



តើអ្នកធ្លាប់សម្លឹងមើលអ្នកដទៃហើយគិតថា តើអ្នកអាចធ្វើយ៉ាងម៉េចបាន ទើបមានសំណាងដូចគេដែរ? មនុស្សមួយចំនួន គឺជួបរឿងជោគជ័យយ៉ាងច្រើនក្នុងជីវិតរបស់គេដូចជា ការសិក្សា ការងារ អាជីវកម្ម និងរឿងគ្រួសារដេលមើលទៅគួរឱ្យច្រណែនតែម្ដង។

តែមនុស្សមួយចំនួនទៀត ធ្វើអ្វីក៏គ្មានសំណាងដែរ។ អ្នកនឹងបង្កើតសំណាងរបស់អ្នកបាន ដោយគ្រាន់តែផ្លាស់ប្តូរចំណុចខាងក្រោមនេះ៖

១) បើកគំនិតឲ្យទូលាយ

ដោយគ្រាន់តែបរាជ័យក្នុងរឿងមួយ នោះមិនមានន័យថា អ្នកមិនអាចសម្រេចកិច្ចការផ្សេងបាននោះទេ។ ការផ្ដោតទៅលើរឿងមួយខ្លាំងពេក អាចធ្វើឲ្យអ្នកបាត់បង់ឱកាសផ្សេងទៀត ហើយត្រូវចាំថាផ្ដោតខ្លាំងពេក បើអ្នកបរាជ័យក៏ធ្វើឱ្យអ្នកឈឺខ្លាំងដេរ។ ប្រសិនជាអ្នកបើកចិត្តឲ្យទូលាយ អ្នកអាចបង្កើតឱកាសឲ្យខ្លួនឯងបានច្រើន ហើយទោះបរាជ័យក៏ដោយក៏ប្រឹងដើរទៅមុខដែរ។

២) គំនិតវិជ្ជមាន

មនុស្សដែលមានសំណាងច្រើន តែងមើល និងគិតពីចំណុចវិជ្ជមានជានិច្ច។ ឧទាហរណ៍៖ ប្រសិនជាមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង មនុស្សមិនមែនសំណាងនឹងបន្ទោសទៅលើគ្រោះថ្នាក់ចរាចរណ៏នោះ តែមនុស្សដែលមានសំណាងនឹងគិតថា សំណាងហើយ គ្មាននរណាម្នាក់របួស។

៣) ធ្វើអ្វីដែលថ្មី

ប្រសិនជាអ្នកហ៊ានធ្វើអ្វីដែលអ្នកមិនធ្លាប់ធ្វើ វាតែងតែធ្វើឱ្យអ្នកភ័យខ្លាចប៉ុន្តែ មនុស្សដែលមានសំណាងដឹងច្បាស់លាស់ថា វាជារឿងធម្មតាទេដែលពួកគេមានអារម្មណ៍ភ័យខ្លាច ហើយត្រូវតែបន្តទៅមុខជានិច្ច។ ការសាកល្បងអ្វីដែលថ្មី គឺជាផ្នែកមួយនៃភាពជោគជ័យរបស់គេ៕

ប្រែសម្រួល៖អ៊ឹងមុយយូ

ប្រភព៖www.lifehack.org

X
5s