ដំបូន្មាន​​មហាសេដ្ឋី​រៀន​មិន​ចប់​សាលា ​​៤​រូប​នេះ​ ​ធ្វើ​ឲ្យ​និស្សិត​រៀន​មហាវិទ្យាល័យ​ស្រងាកចិត្ត​​​



ខុសពីនិស្សិតទូទៅដែលប៉ងចង់រៀនសាលាថ្លៃៗ ឬ សាលាល្អៗដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ខ្លួននោះ មហាសេដ្ឋី ៤ រូបនេះដែលធ្លាប់មានប្រវត្តិរៀនមិនចប់សាលា បែរជាលើកឡើងនូវដំបូន្មានជោគជ័យផ្ទាល់ខ្លួនមួយដែលពួកគេធ្លាប់បានឆ្លងកាត់នៅក្នុងជីវិតប្រចាំថ្ងៃ។

តោះ! ចូលមកអានស្វែងយល់ទាំងអស់គ្នាថាតើ កំពូលអ្នកមានទាំងនេះ ផ្តល់ដំបូន្មានអ្វីខ្លះដែលគួរយកគំរូបាន?
១.មហាសេដ្ឋី Dustin Moskovitz ស្ថាបនិករួមរបស់ក្រុមហ៊ុន Facebook មហាសេដ្ឋីវ័យក្មេងរូបនេះបាននិយាយដូច្នេះថា៖ «បើបើកក្រុមហ៊ុន Facebook មិនជោគជ័យនៅពេលដែលលោកបានទៅចូលហ៊ុនជាមួយ Mak Zuckerberg ទេនោះ លោកអាចនឹងត្រឡប់ទៅរៀននៅ Harvard វិញ»។ លោកបន្តថា កាលនោះ ការបោះបង់សាលា ពិតជារឿងមួយគ្រោះថ្នាក់ខ្លាំងណាស់។ ក៏ប៉ុន្តែពេលនេះទើបដឹងថា វាគ្មានអ្វីគួរឲ្យខ្លាចបន្តិចសោះឡើយ។

 

២.មហាសេដ្ឋី Phil Ruffin ប្រធានក្រុមហ៊ុន Treasure Island Casinos មហាសេដ្ឋីអាមេរិក Ruffin បានមានប្រសាសន៍ដូច្នេះថា៖ « អ្នកចង់មានមែនទេ? បើចង់មានដាក់ពាក្យឈប់ធ្វើការឲ្យគេទៅ។ កុំធ្វើការឲ្យអ្នកណាម្នាក់ឲ្យសោះ ហើយងាកមករកស៊ីដោយខ្លួនឯងវិញ។ ខ្ញុំមិនដែលឃើញអ្នកណារកលុយបានច្រើនដោយសារតែធ្វើការឲ្យគេនោះទេ»

៣. មហាសេដ្ឋី John Paul DeJoria ស្ថាបនិកក្រុមហ៊ុន  Paul Michell Systems ចំពោះមហាសេដ្ឋីអាមេរិក John Paul DeJoria បានផ្តល់ដំបូន្មានដូច្នេះថា៖ « គ្រាន់តែឈានជើងដើរទៅក្រៅ ខ្ញុំអាចធ្វើជាអ្នកជំនាញផ្នែកលក់ ឬ អ្នកជំនាញទីផ្សារបានដោយមិនបាច់ទៅរៀនសាលានោះទេ។ នេះដោយសារថា នៅកន្លែងហាងលក់ទំនិញទាំងនោះសុទ្ធតែបានបង្ហាញខ្ញុំថា ខ្ញុំគួរលក់អ្វី? បើកហាងអ្វី?»

 ៤.មហាសេដ្ឋី Sean Parker អតីតប្រធានក្រុមហ៊ុន Facebook មហាសេដ្ឋី Sean Parker បានលើកឡើងដូច្នេះថា៖ «នៅពេលដែលចំណេះដឹង អាចរកបាននៅគ្រប់ទីកន្លែងទាំងអស់ក្នុងពិភពលោកយើងនេះ ការអប់រំក្នុងប្រព័ន្ធ ឬ ក្នុងសាលា មើលទៅវាហាក់បីដូចជាលែងសំខាន់ទៀតហើយ។ អ្នកទាំងអស់គ្នាគួរដឹងថា ចង់ធ្វើជាជោគជ័យ ឬ សហគ្រិនដ៏មានឥទ្ធិពលមួយរូបក្នុងសម័យនេះ អ្នកត្រូវផ្តើមចេញពីភាពសស្រាក់សស្រាំក្នុងការស្រាវជ្រាវស្វែងរកចំណេះដឹងដោយខ្លួនឯងវិញ»

 

ប្រភព៖ Forbes 

X
5s