ខ្វះចំណេះដឹងហរិញ្ញវត្ថុអាចធ្វើឲ្យ «អ្នកមានដាច់លុយបាន»
អ្នកមានត្រូវបានគេស្គាល់ ឬដឹងថា ជាមនុស្សដែលមានគម្រោងច្បាស់លាស់ និងចាយលុយបានត្រឹមត្រូវ។ ប៉ុន្តែ នៅតែមានអ្នកមានមួយចំនួនមិនចេះគ្រប់គ្រងលុយកាក់ និងគ្រប់គ្រងខ្លួនឯងដែលធ្វើឱ្យពួកគេធ្លាក់ខ្លួនក្របាន។ អ្នកទាំងនោះអាច មានទម្លាប់អាក្រក់មួយចំនួន ដែលធ្វើឲ្យធ្លាក់ខ្លនក្របាន៖
១) មិនកត់ត្រារាល់ការចំណាយ៖ មិនថាមានលុយយ៉ាងណានោះទេ មនុស្សម្នាក់ៗត្រូវតែទម្លាប់នៃការចាយលុយច្បាស់លាស់ ពោលគឺត្រូវកត់ត្រារាល់ការចំណាយរបស់អ្នក។ ប្រសិនជាអ្នក មិនកត់ត្រាទុកទេនោះ អ្នកមិនដឹងថាអ្នកចាយលុយច្រើនប៉ុណ្ណានោះទេ។ ពេលខ្លះអង្គុយគិតរាល់ការចំណាយតាំងពីដើមខែរហូតដល់ចុងខែ ធ្វើឱ្យអ្នកភ្ញាក់ខ្លួនព្រឺតក៏មាន។
២) គ្រប់គ្រងការចាយវាយតាមអារម្មណ៍៖ អ្នកមានដែលងាយនឹងដាច់លុយ គឺមានទម្លាប់ចាយលុយតាមអារម្មណ៍ មានន័យថា នៅពេលពួកគាត់សប្បាយចិត្ត ពួកគាត់ដើរផ្សារ ហើយឃើញអ្វីរមាស់ដៃទិញរបស់ហ្នឹង។ នេះជាទម្លាប់ធ្វើឱ្យដាច់លុយយ៉ាងលឿន។
៣) គ្មានប្រភពចំណូលច្រើន៖ អ្នកមានមួយចំនួន មានប្រភពចំណូលលើសពីពីរ។ ប៉ុន្តែអ្នកមានមួយចំនួនទៀតគិតថា មានប្រភពចំណូលតែមួយក៏គ្រប់គ្រាន់ដែរ ហើយគ្មានរឿងអាក្រក់អ្វីនឹងកើតឡើងឡើយ។
៤) គ្មានចិត្តអំណត់៖ អ្នកមានមួយចំនួនមិនសិក្សាទីផ្សារឲ្យច្បាស់លាស់សិនទេមុននឹងវិនិយោគ គឺថាពួកគាត់ធ្វើតាមចំណង់ចិត្តភ្លាមៗ។ លើសពីនេះទៅទៀត ពួកគាត់មានអំនួតលើខ្លួនឯងហើយមិនសុំយោគយល់ពីអ្នកដទៃឡើយ ដូច្នេះពួកគាត់ងាយនឹងបោះលុយវិនិយោគដោយប្រថុយប្រថានស្រស់ៗ។ ប្រការនេះនឹងធ្វើឱ្យដាច់យ៉ៃ អាចដល់ធ្លាក់ខ្លួនក្រក៏ថាបាន៕
ប្រែសម្រួល៖ អ៊ឹងមុយយូ
ប្រភព៖ www.lifehack.org