តិកនិក ៣យ៉ាង ដើម្បី​ទំនាក់ទំនងជាមួយអតិថិជនសម្រាប់អាជីវកម្មថ្មីថ្មោង​



សម្រាប់អាជីវកម្មទាំងឡាយ ការទទួលបាននូវទំនុកចិត្តពីអតិថិជន ដើម្បីរក្សាពួកគេឲ្យនៅបន្តប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អ្នកបានយូរអង្វែង គឺជារឿងដែលសំខាន់បំផុតក្នុងការធ្វើអាជីវកម្មឲ្យដំណើរការណ៍ទៅបានដោយជោគជ័យ និងមានភាពរីកចម្រើនទៅមុខជានិច្ច។

ហេតុនេះ ដើម្បីរំពឹងទុកនូវលទ្ធផលល្អពីអាជីវកម្មថ្មីថ្មោងរបស់អ្នកបាន តិកនិក៣យ៉ាងក្នុងការធ្វើទំនាក់ទំនងជាមួយអតិថិជនខាងក្រោមនេះ នឹងផ្ដល់ឲ្យអ្នកនូវប្រយោជន៍ជាច្រើនសម្រាប់យកទៅប្រើការក្នុងសភាពជាក់ស្ដែង៖

១. ការគាំទ្រប្រកបដោយភាពសកម្ម

អ្នកត្រូវបង្កើតភាពសកម្មរបស់អតិថិជនមកលើទំនាក់ទំនងរវាងអ្នក និងពួកគេដោយសាកសួរពួកគេដោយផ្ទាល់ពីការយល់ឃើញរបស់ពួកគេមកលើផលិតផលអ្នក មតិស្ថាបនា និងការរំពឹងទុករបស់ពួកគេជាដើម។ មិនតែប៉ុណ្ណោះ អ្នកក៏អាចធ្វើបែបនេះបានតាមរយៈការធ្វើទំនាក់ទំនងជាមួយពួកគេនៅលើបណ្ដាញសង្គម ឲ្យដំណឹងពួកគេទៅលើផលិតផលថ្មីរបស់អ្នកដែលរៀបនឹងចេញ និងចូលរួមដោះស្រាយបញ្ហាដែលពួកគេមានជាមួយផលិតផល ឬសេវាកម្មរបស់អ្នកយ៉ាងសកម្មផងដែរ។

២. ស្ដាប់យ៉ាងសកម្ម

ដើម្បីបង្កើននូវការធ្វើទំនាក់ទំនងរបស់អ្នកជាមួយអតិថិជន អ្នកត្រូវយកចិត្តទុកដាក់ស្ដាប់ពីបញ្ហាពួកគេ យល់ដឹងជ្រួតជ្រាបពីស្ថានភាពដែលពួកគេកំពុងជួបប្រទះ និងព្យាយាមស្វែងរកដំណោះស្រាយដ៏ល្អមួយសម្រាប់ពួកគេ ធ្វើបែបនេះបាន អ្នកនឹងទទួលបាននូវការពេញចិត្ត និងទំនុកចិត្តរបស់អតិថិជនមកលើផលិតផលអ្នកមិនខាន ដែលជំរុញឲ្យពួកគេនៅតែបន្តប្រើប្រាស់ផលិតផលអ្នកតទៅទៀត។

៣. លើកទឹកចិត្តអតិថិជនឲ្យផ្ដល់នូវមតិស្ថាបនារបស់ពួកគេ ការលើកទឹកចិត្តអតិថិជនឲ្យផ្ដល់នូវមតិស្ថាបនារបស់ពួកគេមកលើផលិតផលអ្នក តាមរយៈការសាកសួរដោយផ្ទាល់ ឬគេហទំព័រផ្លូវការរបស់អ្នក ហើយព្យាយាមកែសម្រួលផលិតផល និងបំពេញទៅតាមតម្រូវការរបស់អតិថិជន នោះការធ្វើទំនាក់ទំនងរបស់អ្នកជាមួយពួកគេ នឹងកាន់តែមានភាពល្អប្រសើរជាងមុន ថែមទាំងទទួលបានទំនុកចិត្តពីពួកគេ និងទាក់ទាញអតិថិជនជាច្រើនទៀតមកប្រើប្រាស់ផលិតផលរបស់អ្នកជាបន្តបន្ទាប់ទៀតផង៕

ប្រែសម្រួល៖ ស្រីពៅ

X
5s