មានការបង្កើតថ្មី ទើបមានជោគជ័យ ! អ្នកណាអាចក្តាប់គំនិតបង្កើតថ្មី អ្នកនោះនឹងក្លាយជាអ្នកឈ្នះ ហើយបើអ្នកណាបដិសេធគំនិតបង្កើតថ្មី គេនឹងក្លាយទៅជាមនុស្សល្ងង់!
កំនត់ត្រាមួយរបស់ Zhuge Liang បានសរសរថា ភាពជោគជ័យមិនមែនកើតចេញពីការធ្វើតាមគន្លងចាស់នោះទេ ប៉ុន្តែវាកើតចេញពីការហ៊ានបង្កើតគំនិតថ្មីៗ និងការគិតពិចារណាដោយឯករាជ្យ។
ឃ្លានោះគឹ "មានការបង្កើតថ្មី ទើបមានជោគជ័យ ! អ្នកណាអាចក្តាប់គំនិតបង្កើតថ្មី អ្នកនោះនឹងក្លាយជាអ្នកឈ្នះ ហើយបើអ្នកណាបដិសេធគំនិតបង្កើតថ្មី គេនឹងក្លាយទៅជាមនុស្សល្ងង់!"
ក្នុងប្រវត្តិសាស្ត្រចិន លោក ជូកឺ លៀង (Zhuge Liang) គឺជាគំរូនៃភាពឆ្លាតវៃ និងនវានុវត្តន៍។
អត្ថបទនេះនឹងពន្យល់ពីរបៀបដែលគំនិតរបស់លោក ជូកឺ លៀង អាចជួយយើងឱ្យក្លាយជាអ្នកឈ្នះក្នុងជីវិត មិនថាក្នុងតយុទ្ធសាស្រ្តសង្រ្គាម និង អាជីវកម្ម។
១. បណ្តុះគំនិតថ្មី និងការគិតដោយឯករាជ្យ
ប្រសិនបើអ្នកចង់ជោគជ័យ ជាដំបូងត្រូវធ្វើជាមនុស្សដែលបណ្តុះគំនិតថ្មី ហើយបង្កើតទម្លាប់នៃការគិតពិចារណាដោយឯករាជ្យ។ ការធ្វើបែបនេះទើបអ្នកអាចរកឃើញទិសដៅរបស់ខ្លួនឯងបាន។ ការបង្កើតថ្មីមិនមែនត្រឹមតែជួយឱ្យការគិត និងសមត្ថភាពរបស់អ្នកមានការរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជំរុញអនុភាពរបស់អ្នកឱ្យកាន់តែខ្លាំងក្លាផងដែរ។
២. ការតស៊ូ និងការបោះដុំថ្មស្ទាបស្ទង់
នៅក្នុងការរស់នៅប្រចាំថ្ងៃ មនុស្សម្នាក់ៗត្រូវតែហ៊ានបោះដុំថ្មស្ទាបស្ទង់ស្ថានការណ៍។ ដំណើរជីវិតអាចលំបាក ងាយស្រួល ភ្លឺ ងងឹត សោកសៅ ឬរីករាយ ពោលគឺវាប្រៀបបានទៅនឹងការតស៊ូជាប់ជានិច្ចនៅក្នុងអន្ទាក់មួយ។ អ្នកណាអាចក្តាប់គំនិតបង្កើតថ្មី អ្នកនោះនឹងក្លាយជាអ្នកឈ្នះ ហើយបើអ្នកណាបដិសេធគំនិតបង្កើតថ្មី គេនឹងក្លាយទៅជាមនុស្សល្ងង់។ នេះបញ្ជាក់ថាអ្នកដែលហ៊ានច្នៃប្រឌិត និងសម្របខ្លួន នឹងក្លាយជាអ្នកដែលនាំមុខគេ។
៣. យល់ពីខ្លួនឯង មុននឹងបង្កើតថ្មី
ដើម្បីក្លាយជាបុគ្គលដែលមានគំនិតបង្កើតថ្មី ជាបឋមអ្នកត្រូវតែយល់ពីចំណុចពិសេសៗរបស់អ្នក ដែលមានគំនិតក្នុងការបង្កើតថ្មីជាមុនសិន។ ការស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយ និងសក្តានុពលផ្ទាល់ខ្លួន គឺជាមូលដ្ឋានគ្រឹះដ៏សំខានក្នុងការបង្កើតនូវគំនិតច្នៃប្រឌិតដែលប្រកបដោយប្រសិទ្ធភាព។
ទស្សនៈវិជ្ជារបស់លោក ជូកឺ លៀង បានបង្រៀនយើងថា ភាពជោគជ័យគឺជាលទ្ធផលនៃការហ៊ានបោះជំហានចេញពីគន្លងចាស់។ ការបណ្តុះផ្នត់គំនិតច្នៃប្រឌិត ការគិតដោយឯករាជ្យ និងការយល់ដឹងពីខ្លួនឯង គឺជាកត្តាគន្លឹះដែលជួយឱ្យយើងក្លាយជាអ្នកដឹកនាំ មិនមែនជាអ្នកដើរតាម។ ដូច្នេះ ចូរចាប់ផ្តើមវិនិយោគលើគំនិតថ្មីៗរបស់អ្នកឥឡូវនេះ ដើម្បីក្លាយជាអ្នកឈ្នះពិតប្រាកដ។
រក្សាសិទ្ធិដោយ : Bizkhmer
រៀបចំយុទ្ធសាស្រ្តការលក់កើនឡើង និង អាជីវកម្មលោកអ្នកជោគជ័យ សូមទាក់ទង: Bizkhmer Digital Media
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ០១២ ៦៦៦ ១០៤
រៀបរៀងដោយ : Anjelica