វិធី​ ៣យ៉ាង​ដែល​អាច​ជួយ​អ្នក​រក្សា​​ភាព​វិជ្ជមាន​​ជា​និច្ច​ ​​ទោះ​ជួប​បញ្ហា​ធំ​​ប៉ុណ្ណា​ក៏​ដោយ​



យើងរាល់គ្នាសុទ្ធតែមានថ្ងៃអាក្រក់។ វាហាក់ដូចជាអ្វីៗមិនត្រឹមត្រូវសោះ។ យើងមិនអាចគ្រប់គ្រងរឿងឲ្យកើតឬមិនកើតឡើងក្នុងជីវិតយើងបានទេ។ តែទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះសុទ្ធតែជាវិធីដែលអ្នកជួយអ្នកក្នុងការតឹងស្មារតីក្នុងភាពវិជ្ជមានជានិច្ច៖

១) មានគម្រោង៖ ភាគច្រើន យើងចូលចិត្តឲ្យអារម្មណ៍មកប៉ះពាល់យើង។ តែយើងមិនចំណាយពេលរកហេតុផលតើមកពីអ្វីនោះទេ។ ពេលដែលយើងត្រូវហើយ បង្កើតគម្រោងឲ្យច្បាស់លាស់មួយនិងសរសេរនូវអ្វីដែលអ្នកអាចធ្វើបានដើម្បីកែប្រែចំណុចទាំងនោះ។

២) សេពគប់ជាមួយអ្នកជោគជ័យ៖ យើងភាគច្រើនមានគំនិតដូចគ្នាទៅនឹងមនុស្សដែលយើងសេពគប់។ ដូច្នេះហើយ មនុស្សដែលយើងរាប់អានពិតជាមានឥទ្ធិពលយ៉ាងខ្លាំងទៅនឹងជាមួយយើង។

៣) និយាយពាក្យវិជ្ជមាន៖ យើងច្រើនតែជឿជាក់នូវអ្វីដែលយើងនិយាយ។ គំនិតរបស់យើងជាធម្មតាគឺមានទំនាក់ទំនងទៅនឹងពាក្យដែលយើងប្រើ។ យើងត្រូវរំពឹងទុកអ្វីៗល្អៗនឹងនិយាយវាចេញមកក្រៅ។

ប្រែសម្រួល៖ អ៊ឹង មុយយូ

ប្រភព៖ www.lifehack.org

X
5s