សារៈសំខាន់ៗ ៣យ៉ាង ដែលអ្នកត្រូវបណ្ដុះជំនាញទន់(soft skills)
ជំនាញទន់ គឺសំដៅទៅលើវិធីដែលអ្នកធ្វើការប្រាស្រ័យទាក់ទងជាមួយមនុស្សនៅក្នុងមជ្ឈដ្ឋានការងាររបស់អ្នក ហើយមិនថា អ្នកស្ថិតនៅក្នុងផ្នែកណានៃការងារនោះទេ ជំនាញទន់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សក្ដានុពលរបស់អ្នកឲ្យឈានទៅសម្រេចគោលដៅបានដោយជោគជ័យ។ តែអ្វីដែលគួរឲ្យសោកស្ដាយ គឺនៅតាមស្ថាប័នភាគច្រើនតែងមើលរំលងពីភាពសំខាន់ក្នុងការបណ្ដុះបណ្ដាលវាទៅដល់បុគ្គលិកយកមកធ្វើជាជំនាញប្រចាំខ្លួន ព្រោះពួកគេច្រើនតែរំពឹងទុកថា បុគ្គលិករបស់ខ្លួនយល់ពីសារៈសំខាន់នៃការមកធ្វើការទៀងពេល ឬការសហការគ្នាជាក្រុមនោះហើយ។ ខាងក្រោមនេះដែរ គឺជាការរួមចំណែកនៃភាពជោគជ័យរបស់ជំនាញទន់សំខាន់ៗទាំង៤៖
១) អភិវឌ្ឍឲ្យក្លាយជាអ្នកទំនាក់ទំនងដ៏មានប្រសិទ្ធភាពម្នាក់៖ ក្នុងនាមជាអ្នកគ្រប់គ្រងមួយរូប ជំនាញទន់របស់អ្នក នឹងជួយផ្ដល់សមត្ថភាពដល់ក្នុងការប្រាស្រ័យទាក់ទង ដូចជាដោយអធិប្បាយពីព័ត៌មានទាក់ទងនឹងបច្ចេកទេស ទៅកាន់ផ្នែករដ្ឋបាលឲ្យពួកគេយល់ពីខ្លឹមសារការងារបានយ៉ាងសីុជម្រៅ ដែលធ្វើឲ្យពួកគេផលិតបាននូវលទ្ធផលការងារដែលមានគុណភាព ហើយជំរុញគោលដៅក្រុមហ៊ុនឲ្យឆ្ពោះទៅកាន់ភាពជោគជ័យតាមការរំពឹងទុក។
២) ជួយអភិវឌ្ឍនូវការគិតសម្រាប់ដោះស្រាយបញ្ហាផ្សេងៗ៖ នៅពេលអ្នកបានដុះខាត់ជំនាញទន់ដ៏រឹងមាំបានហើយ ក្នុងពេលដំណាលគ្នានោះ អ្នកនឹងមានសមត្ថភាពក្នុងការគិតស្វែងរកដំណោះស្រាយទប់ទល់នឹងបញ្ហាចំពោះមុខផ្សេងៗរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុនរបស់អ្នកនឹងបានរីកចម្រើនទៅមុខដោយសារអ្នកថែមមួយកម្រិតទៀត មិនតែប៉ុណ្ណោះ ភាពរីកចម្រើនផ្ទាល់ខ្លួនរបស់អ្នកក៏កាន់តែវិវត្តទៅមុខជាលំដាប់ផងដែរ។
៣) ជួយឲ្យអ្នកវិវត្តខ្លួនទៅជាអ្នកដឹកនាំដ៏គំរូ៖ ជំនាញទន់ដ៏សំខាន់មួយទៀតនោះ គឺភាពជាអ្នកដឹកនាំ ជាអ្វីដែលមនុស្សគ្រប់រូបត្រូវមាននៅក្នុងមជ្ឈដ្ឋានប្រកួតប្រជែងនេះ។ ភាពជាអ្នកដឹកនាំរបស់បុគ្គលម្នាក់ នឹងស្ដែងចេញឲ្យឃើញតាមរយៈសកម្មភាពរបស់ពួកគេ ដូច្នេះនៅពេលអ្នកបានបណ្ដុះនូវភាពជាអ្នកដឹកនាំនេះនៅក្នុងខ្លួនហើយ ថ្នាក់លើរបស់អ្នកនឹងមើលឃើញពីគុណសម្បត្តិនេះនៅក្នុងខ្លួនអ្នក ហើយពួកគេនឹងផ្ដល់ការទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំមួយដល់អ្នក ដែលអ្នកអាចមានការរីកចម្រើនកាន់តែប្រសើរជាងមុន ហើយជួយក្រុមហ៊ុនរបស់អ្នកឲ្យសម្រេចនូវគោលដៅបានដោយជោគជ័យទៀតផង៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.urbanpro.com