តើលក្ខណៈ​ពិសេស​របស់​​មនុស្ស​ពូកែ​បំផុត ​ខុសពី​អ្នកដទៃ​ដូចម្តេចខ្លះ​?​



តាមការសង្កេតរបស់លោក ដេនៀល ហ្កូលម៉ែន (Daniel Goleman) អ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យា និង ជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «ភាពឆ្លាតខាងអារម្មណ៍ (Emotional Intelligence)» សង្កេតឃើញថា មនុស្សពូកែបំផុតដែលខុសពីអ្នកដទៃ គឺជាមនុស្សដែលមានការតាំងចិត្តខ្ពស់ដើម្បីសម្រេចជោគជ័យ និង សមត្ថភាព ក្នុងការដឹកនាំក្រុម រួមទាំងបច្ច័យផ្សេងៗទៀតដូចខាងក្រោម៖

១) មានសមត្ថភាពក្នុងការគិត «រឿងធំៗ» ឬ សមត្ថភាពទស្សន៍ទាយទិសដៅនាពេលអនាគតបានយ៉ាងជាក់ ច្បាស់ ដោយប្រើប្រាស់បណ្តុំព័ត៌មានយ៉ាងក្រាស់ក្រែលដែលមានបច្ចុប្បន្ន។

២) យល់បានស៊ីជម្រៅទៅលើរឿងនយោបាយ ឬសមត្ថភាពក្នុងការមើលឃើញថា មនុស្សខ្លះឬក្រុមខ្លះមាន ទំនាក់ទំនងគ្នា ហើយមានឥទ្ធិពលរវាងគ្នាដូចម្តេច?

៣) មានការជឿជាក់៖ លោក អាល់បឺត បែនឌួរ៉ា (Albert Bandura) អ្នកចិត្តវិទ្យាអាមេរិកាំង ដើមកំណើត កាណាដា បានរៀបរាប់ពីគុណសម្បត្តិនៃការមានជំនឿជាក់លើខ្លួនឯងដោយប្រើពាក្យ Self-Efficacy ដែល មានន័យថា បើអ្នកគ្រាន់តែមានការជឿជាក់ប៉ុណ្ណោះក៏វាជាសញ្ញាអាចទស្សន៍ទាយឱ្យដឹងបានថា អ្នកនឹមាន ឱកាសទទួលជោគជ័យក្នុងការងារបានដែរ។

៤) មានអភន្តរញ្ញាណ (Intuition)៖ គឺសំដៅដល់ “ការនឹកភ្នកដឹងដោយស្វ័យប្រវត្តិ” ឬ ការដឹងដោយអារម្មណ៍ (មិនមែនដោយការគិត) គឺជា “បេះដូង” នៃវិធីសម្រេចចិត្ត ទោះបីជាត្រូវប្រើ “ខួរក្បាលផ្នែកខាងឆ្វេង” ក្នុង ការគិតវិភាគរកហេតុផល តែបែរជាប្រើអារម្មណ៍ដើម្បីសម្រេច និងដែលអាចឱ្យគេសម្រេចចិត្តបានយ៉ាងត្រឹមត្រូវទៀតផង៕

ដោយ៖ ប៉ុម ទូច  

X
5s