យុទ្ធសាស្ត្រ ៣យ៉ាងសម្រាប់មនុស្សមិនសូវចេះមាត់កនៅពេលសម្ភាសការងារ
ប្រសិនអ្នកជាមនុស្សមិនសូវចេះមាត់ក ការទៅសម្ភាសន៍ការងារអាចប្រៀបបានដូចជាសុបិនអាក្រក់។ អ្នកត្រូវទៅកន្លែងដែលអ្នកមិនធ្លាប់ស្គាល់និងនិយាយច្រើនម៉ោងជាមួយមនុស្សដែលអ្នកមិនធ្លាប់ជួបពីមុនទៀត។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកអាចជម្នះឧបសគ្គខាងក្រោមនេះដោយវិធីខាងក្រោម៖
១) គិតថាអ្នកនិយាយជាមួយមិត្តចាស់៖ វាពិតជាមានការលំបាកសម្រាប់អ្នកមិនមាត់ក។ ប៉ុន្តែ វាមានភាពងាយស្រួលក្នុងការនិយាយជាមូយមនុស្សដែលអ្នកស្គាល់។ ដូច្នេះហើយ អ្នកគួរតែរក្សាឥរិយាបថដូចដែរអ្នកនិយាយជាមូយមិត្តភ័ក្ររបស់អ្នក។ ចាប់ផ្តើមនិយាយអ្វីដែលជួយអ្នកទាំងពីរឲ្យស្គាល់គ្នា។
២) ស្វែងយល់ពីអ្នកសម្ភាស៖ ការមិនដឹងអ្វីសោះអាចធ្វើឲ្យអ្នកកាន់តែព្រួលបារម្ភកាន់តែខ្លាំង។ អ្នកគួរតែចំណាយពេលតិចតួចស្វែងយល់ពីអ្នកសម្ភាសរបស់អ្នក។ ការស្វែងយល់ពីពួកគាត់នឹងជួយអ្នកឲ្យស្គាល់ពីអ្នកសម្ភាសកាន់តែច្បាស់។
៣) កាយវិការ៖ អ្នកមិនចេះនិយាយច្រើនតែមានអារម្មណ៍មិនស្រួលពេលនិយាយជាមូយមនុស្សដែលពួកគេមិនធ្លាប់ស្គាល់។ ការភ័យខ្លាចឬក្តីបារម្ភនឹងធ្វើឲ្យពួកគេមើលទៅហាក់ដូចជាមិនទាន់ត្រៀមខ្លួន។ មុននឹងអ្នកទៅសម្ភាស អ្នកអាចអនុវត្តជាមួយមិត្តភក្ត្រដើម្បីអនុវត្តកាយវិការរបស់អ្នក។
ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.lifehack.org