ការស្រាវជ្រាវ៖ ស្ត្រី​ដែល​មាន​ការងារ​ច្បាស់លាស់​ហើយ​ចាំ​មាន​បុត្រ ភាគ​ច្រើន​មាន​អាយុ​វែង​



យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យវេជ្ជសាស្ត្រ នៅរដ្ឋSan Francisco សហរដ្ឋអាមេរិក បានឲ្យដឹងថា« នារីៗ ទាំងឡាយគួរតែពន្យារពេលមានកូនទៅ ព្រោះថា ការមានកូនលឿនពេក អាចប៉ះពាល់ ហើយគ្រោះថ្នាក់ ដល់សុខភាពរបស់ម្ដាយ។

យល់ល្អ អ្នកគួរតែមានការងារអ្វីមួយឲ្យច្បាស់លាស់សម្រាប់ជីវិត សិនទៅ រួចចាំគិតពីរឿងបុត្រ ក៏មិនទាន់ហួសពេល ហើយអ្នកនឹងចំណេញទាំងថវិកា និងសុខភាពផងដែរ។ » នៅពេលដែលស្រី្ដៗ មានការងារច្បាស់លាស់ ហើយ ចាំមានបុត្រ ពួកគេនឹងមានជីវភាពធូរធារខ្លាំង ហើយមានទំនួលខុសត្រូវខ្ពស់ចំពោះកូនៗ និងខ្លួនឯង ដែលជាហេតុនាំឲ្យគ្រួសារមានសុភមង្គល ដែលវាជំរុញឲ្យអាយុអ្នកវែងទៅតាមនោះផងដែរ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.inc.com

X
5s